West Ham ​ទិញ​កីឡាករ​ម្នាក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​

​ក្លឹប West Ham ​បាន​ប្រកាស​ទិញ​បាន​ខ្សែ​បម្រើ​ប្រេស៊ីល Lucas Paqueta ​ពី​ក្រុម Lyon ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្លឹប ៣៦,៥​លាន​ផោន ​ជាមួយ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​។

Paqueta ​ជា​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល​កំពុង​ឡើង​ជើង ​និង​សង្ឃឹម​ថា​នឹង​មាន​វត្ដមាន​លេង​នៅ FIFA World Cup ​នៅ​ចុង​ឆ្នាំ​នេះ​ផង​ដែរ។ ​រូបគេ​បាន​ចូល​រួម​ជាមួយ​ក្រុម Lyon ​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន ​ដោយ​កាល​នោះ​ផ្ទេរ​មក​ពី​ក្រុម AC Milan ​។ ​រហូត​ដល់​រដូវ​កាល​នេះ ​ក៏​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​អង់គ្លេស​ម្ដង ​ចូល​រួម​ជាមួយ​ក្រុម West Ham ​ជាមួយ​តម្លៃ​ខ្លួន​ដល់ ៣៦,៥​លាន​ផោន ​ដែល​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ក្លឹប​នេះ​ហើយ។

​កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ ​នា​រដូវ​កាល​មុន​រក​បាន​៩​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៥​ប្រកួត​នៅ​លីគ​កំពូល​អង់គ្លេស។ ​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​វិញ ​គេ​ក៏​បង្ហាញ​ខ្លួន​បាន​៣៣​ប្រកួត​មក​ហើយ​ដែរ ​ដោយ​ក្នុង​នោះ​រក​បាន​៧​គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT