Man Utd ​នាំ​យក​អ្នក​ចាំទី​ម្នាក់​ទៀត ​មក​រួម​ក្រុម ក្រែង De Gea ​មាន​របួស​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ខ្ចី​ជើង​អ្នក​ចាំទី ​Martin Dubravka ​ពី​ក្រុម Newcastle United ​មួយ​រដូវ​កាល​នេះ ​ហើយ​អម​ជាមួយ​លក្ខខណ្ឌ​ទិញ​ដាច់​ផង​ដែរ​បើ​សិន​លេង​ល្អ។

​អ្នក​ចាំទី​វ័យ​៣៣​ឆ្នាំ​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង Manchester ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​ពិនិត្យ​សុខភាព ​និង​បង្ហាញ​ខ្លួន​ជាមួយ Antony ​តែ​ម្ដង ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ត្រឹម​ថ្ងៃ​១​ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ។ ​ក្រុម​បិសាច​ក្រហម ​សម្រេច​ចិត្ត​យក​កីឡាករ​ជម្រើស​ជាតិ​ស្លូវ៉ាគី​នេះ ​ក៏​ព្រោះ​តែ​មើល​ឃើញ​ថា De Gea ​ត្រូវ​ការ​អ្នក​បម្រុង​ម្នាក់​ទៀត​ផង​ដែរ ​ខ្លាច​ក្រែង​គេ​មាន​បញ្ហា​របួស​អី។


​ដោយ​ពេល​នេះ Man Utd ​នៅ​មាន​អ្នក​ចាំទី​តែ​២​នាក់​ទេ ​គឺ De Gea ​និង Tom Heaton ​ក្រោយ​ពី Henderson ​សម្រេច​ចាកចេញ​ទៅ​។ ​ការ​យកMartin Dubravka ​គឺ​ដើម្បី​បំពេញ​កន្លែង​អ្នកចាំទី​ដៃ​ទី​៣​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT