Conte ​៖​យើង​ត្រូវ​ការ​ដោះដូរ​កីឡាករ​២​រដូវ​កាល​ទៀត ទើប​អាច​ប្រជែង​ពាន​បាន​

លោក Antonio Conte ​បាន​អះអាង​ថា​ក្រុម Spurs ​ត្រូវ​ការ​ដោះដូរ​កីឡាករ​២​រដូវ​កាល​ទៀត​ឯ​ណោះ ទើប​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់ English Premier League ​បាន​។

​ក្រុម Spurs ​នា​រដូវ​កាល​នេះ​បាន​ចាប់​ផ្ដើម​រដូវ​កាល​បាន​ល្អ​ណាស់ ដោយ​អាច​យក​បាន​១០​ពិន្ទុ​ពី​ការ​ប្រកួត​៤​ប្រកួត​កន្លង​មក​នេះ។ ​ការ​មិន​ទាន់​ស្គាល់​បរាជ័យ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​មាន​ទំនុក​ចិត្ត​ទៅ​លើ​ក្រុម​បច្ចុប្បន្ន​ដែល​ធ្វើ​បាន​ល្អ ​ហើយ​សង្ឃឹម​ថា​នឹង​អាច​មាន​ឱកាស​ប្រជែង​ពាន​រង្វាន់​ណា​មួយ​បាន​នៅ​រដូវ​កាល​នេះ​ផង​ដែរ។

​តែ​បើ​តាម​សម្ដី​របស់​លោក Conte ​វិញ ​អះអាង​ថា​នៅ​រដូវ​កាល​នេះ Premier League ​សម្រាប់ Spurs ​នឹង​មិន​អាច​នោះ​ទេ។ ​ក្រុម​របស់​លោក​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន ​និង​សមត្ថភាព​វិញ​ក៏​មិន​ទាន់​អាច​ទៅ​ប្រជែង​ជាមួយ​ក្រុម​ធំ​ៗ​ដទៃ​ទៀត​បាន​ដែរ។ ​តែ​ប្រសិន​បើ​ឆ្លង​កាត់​ការ​ដោះដូរ​កីឡាករ​២​ដង​ទៀត ​នោះ​លោក​អាច​និយាយ​បាន​ថា​ក្រុម Spurs ​នឹង​អាច​ចូល​ខ្លួន​ប្រជែង​យក​ពាន​រង្វាន់​បាន​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT