ឥណ្ឌូនេស៊ី ចែកផ្លូវជាមួយគ្រូបង្វឹកចាស់ តែងតាំងគ្រូបង្វឹកថ្មីសម្រាប់ប្រកួតពាន AFF Suzuki Cup 2018

ក្រោយចំណាយរយៈពេល ១ឆ្នាំ និង ៦ខែ ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ទីបំផុត គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញ Luis Milla បានបាត់បង់តួនាទីរបស់ខ្លួនហើយ គ្រាដែលសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីភ្លាមៗ ដើម្បីត្រៀមសម្រាប់ចូលរួមពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើមនៅដើមខែ វិច្ឆិកា ខាងមុខនេះ។

លោក Bima Sakti ដែលជាជំនួយការគ្រូរបស់ក្រុមជម្រើសជាតិ នឹងត្រូវក្លាយជាគ្រូបង្វឹកផ្ទាល់តែម្តង ក្រោយពីសហព័ន្ធ បានធ្វើការប្រជុំពិភាក្សាកាលពីថ្ងៃទី ២១ ខែ តុលា កន្លងមក។

គាត់ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី ដំបូងគេបង្អស់ ដែលបង្ហាញខ្លួនក្នុងពានរង្វាន់ AFF ក្នុងនាមជាកីឡាករផង និងគ្រូបង្វឹកផង ពោលគឺជាកីឡាករ អំឡុងឆ្នាំ ១៩៩៦, ១៩៩៨, ២០០០ និងជាគ្រូបង្វឹក ក្នុងឆ្នាំនេះ ក្រោយការតែងតាំង។

Bima នឹងត្រូវដឹកនាំជម្រើសជាតិឥណ្ឌូនេស៊ី ប្រកួតទល់នឹង សង្ហបុរី ក្នុងការប្រកួតជម្រុះពូល B នៅថ្ងៃទី ៩ ខែ វិច្ឆិកា ខាងមុខនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT