អំឡុងពេលដែលត្រូវក្លិបបញ្ចប់កុងត្រាក្រោយរួមរស់ទើបតែបានប៉ុន្មានខែ ចាន់ វឌ្ឍនាកា បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកគាំទ្របាល់ទាត់ ដែលកំពុងតែចង់ដឹងថា តើកីឡាករឆ្នើមរបស់កម្ពុជារូបនេះ នឹងទៅជ្រកកោននៅក្លិបណាជាបន្តទៀត។
ក្រោយមានសារព័ត៌មានជាច្រើន ទាំងក្នុងនិងក្រៅប្រទេសបានចេញនូវព័ត៌មានអំពីការបញ្ចប់កុងត្រាជាមួយក្លិប Pahang FA របស់លីគកំពូលម៉ាឡេស៊ី មានអ្នកគាំទ្រជាច្រើនបានសម្តែងការសោកស្តាយ និងចង់ឲ្យកីឡាកររូបនេះ ត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ ដើម្បីជាផ្នែកមួយជួយឲ្យបាល់ទាត់ក្នុងស្រុកមានប្រជាប្រិយភាពឡើងវិញ ។
តែទន្ទឹមគ្នានេះផងដែរ ក៏មានការលើកឡើងនូវមតិចជាច្រើន ចង់ឃើញកីឡាកររូបនេះ នៅបន្តអាជីពក្នុងប្រទេសម៉ាឡេស៊ី ដោយមានអ្នកគាំទ្រមួយរូបនោះលើកឡើងថា « វឌ្ឍនាកាគួរតែស្វែងរកក្លិបក្នុងលីគម៉ាឡេស៊ីដូចគ្នាដដែល ហើយព្យាយាមលេងឲ្យបានល្អ និងស៊ុតចូលក្រុមចាស់របស់ខ្លួនវិញ » ។
គួរបញ្ជាក់ថា ដំណើរការនៃការបញ្ចប់កុងត្រាកីឡាករវ័យ ២៤ឆ្នាំរូបនេះ ជាមួយនឹងក្លិប Pahang FA គឺធ្វើឡើងនៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៨ ។
វឌ្ឍនាកា បានហៅស្ថានភាពដ៏គួរឲ្យសោកស្តាយមួយនេះថា ជាបទពិសោធថ្មីមួយទៀតសម្រាប់ជីវិត និង វិថីដែលខ្ញុំចង់ដើរ ខ្ញុំនឹងដើរ ដើរហូតមិនឈប់ ខ្ញុំមិនចុះចាញ់ ព្រោះខ្ញុំចង់ឈ្នះ ខ្ញុំហត់ តែខ្ញុំទ្រាំ៕
សូមរង់ចាំតាមដានបន្តទៀតថា តើ ចាន់ វឌ្ឍនាកា នឹងចូលរួមជាមួយក្លិបណានាពេលអនាគត ?