Conte សរសើរទឹកចិត្តកូនក្រុម ដែលប្រឹងលេងខ្លាំងនៅយប់មិញ

លោក Antonio Conte បានលើកសរសើរទឹកចិត្តកូនក្រុម Spurs របស់លោកថាពិតជាប្រឹងប្រែងលេងខ្លាំងមែនទែន ក្នុងការប្រកួតទល់ក្រុម Nottingham Forest ។

ក្រោមការដឹកនាំរបស់លោក Conte ក្រុម Spurs បាននាំចូលកីឡាករថ្មីជាច្រើននៅរដូវកាលនេះ ហើយសមាជិកក្នុងក្រុមវិញក៏បានបង្ហាញឆន្ទៈក្នុងការចង់ឈ្នះរាល់ការប្រកួតផងដែរ។ ជាក់ស្ដែងសម្រាប់ប្រកួតសប្ដាហ៍ទី៤នៅយប់មិញ ពួកគេបានយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល ២-០ បន្ថែមទៀត ដោយ២គ្រាប់នោះសម្រេចបានដោយប្រធានក្រុម Harry Kane ទាំងពីរតែម្ដង នៅនាទី៥ និង៨១។

ក្រោយពីចប់ការប្រកួតទៅ លោក Conte បាននិយាយថា៖ “ការប្រកួតនេះពិតជាតឹង តឹងមែនទែន។ វាជាលើកដំបូងសម្រាប់ខ្ញុំក្នុងការលេងនៅកីឡដ្ឋាននេះ។ វាមិនមែនជារឿងងាយសម្រាប់កីឡាករនោះទេ ពួកគេពិតជាបង្កសំឡេងរំខាន់ខ្លាំងមែនទែន។ វាមិនមែនជារឿងងាយទេដែលមកទីនេះ ហើយយក៣ពិន្ទុទៅវិញ។ ខ្ញុំពិតជាសរសើរសម្រាប់ទឹកចិត្តកីឡាករយើងដែលប្រឹងប្រែងសម្រាប់ប្រកួតនេះ និងយកជ័យជម្នះ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT