PSG ស្គាល់ស្មើលើកដំបូងក្រោមការដឹកនាំរបស់លោក Galtier

ក្រុមអ្នកមានបារាំង PSG បានស្គាល់ស្មើជាលើកដំបូងហើយក្រោមការដឹកនាំរបស់លោក Christophe Galtier ក្នុងការប្រកួតទល់ Monaco ក្នុងលទ្ធផល ១-១ ។

មុនខុសពីប្រកួតមុនៗឡើយ ក្រុម PSG ដាក់ពេញជើងដដែល ជាពិសេសនៅតំបន់ខាងលើដែលមាន Kylian Mbappe , Neymar និង Lionel Messi ។ តែជាក់ស្ដែងក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Monaco ឯណោះទេ ដែលរកគ្រាប់បាល់បានមុនដោយកីឡាករ Volland នៅនាទី២០ក្នុងតង់ទី១។ គ្រាប់បាល់តាមស្មើរបស់ក្រុម PSG កើតឡើងនៅនាទី៧០ឯណោះ ដោយការទាត់ប៉េណាល់ទីរបស់ Neymar។ ការប្រកួតក៏បញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១ នេះឯង។

នេះជាប្រកួតស្មើលើកដំបូងហើយសម្រាប់ក្រុម PSG ក្រោមការដឹកនាំរបស់លោក Christophe Galtier។ ខណៈដែល៤ប្រកួតកន្លងមកនេះ ពួកគេមាន១០ពិន្ទុ ឈរនៅលេខ១ ពីលើក្រុម Marseille , និង Lens ។ ក្រុម២នេះ មានពិន្ទុ ១០ពិន្ទុដូចទៅនឹង PSG គ្រាន់តែមានគ្រាប់បាល់ចំណេញតិចជាងប៉ុណ្ណោះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT