Lewandowski ល្អដូចផ្កា រកបាន២គ្រាប់ជួយ Barcelona លត់ Valladolid ៤-០

ខ្សែប្រយុទ្ធ Robert Lewandowski កាន់តែលេងត្រូវជើងគ្នាជាមួយសមាជិកក្រុមហើយ ដោយយប់មិញនេះរូបគេបន្ដរកគ្រាប់បាល់បាន២គ្រាប់ទៀត ក្នុងជ័យជម្នះ Barcelona ៤-០ លើក្រុម Real Valladolid ។

ក្រោយពីធ្វើមិនបានល្អនៅដើមរដូវកាល ឃើញថាពេលនេះក្រុម Barcelona ហាក់ដូចជារកឃើញក្បួនលេងដែលល្អបំផុតសម្រាប់ពួកគេហើយ។ ខ្សែប្រយុទ្ធ Lewandowski បានក្លាយជាកីឡាករដឹកនាំប្រយុទ្ធនៅតំបន់ខាងលើ ហើយការសម្រេចទីរបស់គេវិញក៏នៅល្អដដែល មិនធ្លាក់ចុះនោះទេ។ នៅយប់មិញនេះ ២គ្រាប់ក្នុងចំណោម៤គ្រាប់ដែលរកបានគឺចេញពីជើងរបស់កីឡាករប៉ូឡូញនេះហើយ។ ខណៈដែល២គ្រាប់ទៀតធ្វើបានដោយ Pedri និង Sergi Roberto ។

នៅពេលនេះ Barcelona ស្ថិតនៅលេខ៣ក្នុងតារាង La Liga ដោយមាន៧ពិន្ទុ ឆ្លងកាត់៣ប្រកួត ឈ្នះ២ប្រកួត និងស្មើ១ប្រកួត។ ពួកគេជាក្រុមស៊ុតចូលទីបានច្រើនជាងគេ ដោយមានគ្រាប់ចំណេញដល់៧គ្រាប់ ច្រើនជាងក្រុមលេខ១ Real Madrid មានត្រឹម៦គ្រាប់ប៉ុណ្ណោះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT