នេះជាមូលហេតុដែលរង្វង់ភ្នែក ប្រធានក្លឹប Barcelona លោក Joan Laporta មានស្នាមជាំខ្មៅ

អ្នកទាំងអស់គ្នាប្រាកដជាមើលឃើញទាំងអស់គ្នាហើយថា រង្វង់ភ្នែក ប្រធានក្លឹប Barcelona លោក Joan Laporta មានស្នាមជាំខ្មៅ នៅពេលដែលគាត់ដើរទៅកាន់កន្លែងអង្គុយមើលរបស់ប្រធានក្លឹប។

Laporta ឈរជាមួយអនុប្រធាន Rafael Yuste និងវីរបុរស Real Madrid និងប្រធានក្លឹប Valladolid គឺ Ronaldo។ដំបូងគាត់បានមកដល់ដោយពាក់វ៉ែនតាខ្មៅ ប៉ុន្តែនៅពេលដែល Ronaldo ចូលរួមជាមួយគាត់ គាត់បានដោះវែនតានោះចេញ ហើយបង្ហាញឲ្យឃើញពីស្នាមជាំខ្មៅនៅលើរង្វង់ភ្នែករបស់គាត់។

វា​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅទេ ថា​តើ​បុរស​វ័យ​ ៦០​ ឆ្នាំ​រូប​នេះ​មាន​ស្នាម​ជាំ​ខ្មៅនៅ​ជុំវិញ​ភ្នែក​ស្តាំ​របស់​គាត់​ដោយសារមូលហេតុអ្វីនោះទេ។

យោងតាម ​​AS, ក្លឹបបានបញ្ជាក់ថា ស្នាមជាំខ្មៅរបស់លោក Laporta ដោយសារបញ្ហា “គ្រោះថ្នាក់ក្នុងគ្រួសារ”។

ទោះបីជាយ៉ាងណា ក្នុងការប្រកួតពេលនោះ Barcelona មិនបានធ្វើឲ្យលោក Laporta ខកចិត្តនោះទេ ខណៈដែលពួកគេបានយកឈ្នះ ៤-០ ទៅលើក្រុម Valladolid៕

ប្រភព៖ sportsbrief

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT