Paul Pogba អះអាងថាមិត្តភ័ក្រ្តកាលនៅក្មេង និងបងប្រុសបង្កើតខ្លួនជំរិ តទារប្រាក់ ១៣ លានអឺរ៉ូ

បងប្រុស Mathias របស់ Pogba បានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើអ៊ីនធឺណិត នៅពេលដែលគាត់បានចេញវីដេអូរយៈពេល ៣នាទី ដែលគាត់បានសន្យាថានឹងបង្ហាញព័ត៌មាន “ផ្ទុះកក្រើក” មួយចំនួនអំពីបងប្អូនបង្កើតរបស់គាត់គឺ Pogba។

ប៉ុន្តែ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នៃ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​លេច​ចេញ​មក។ យោងតាម ​​France Info កីឡាករ Pogba បានជូនដំណឹងដល់ប៉ូលីសថា Mathias គឺជាផ្នែកមួយនៃក្រុមក្មេងទំនើងដែលបានប្រព្រឹត្តការប៉ុនប៉ងការចាប់ជំរិត។Pogba អះអាងថា គាត់ត្រូវបានទទួលរងនូវការគំរាមកំហែង និងការប៉ុនប៉ងជំរិតទារប្រាក់ពីមិត្តភ័ក្តិដែលគាត់ស្គាល់គ្នាតាំងពីគាត់នៅក្មេង និងបងប្រុសរបស់គាត់។

គាត់ត្រូវបានគេនិយាយថាមានឧប្បត្តិហេតុលម្អិតមួយដែលគាត់ត្រូវបានបំភិតបំភ័យដោយបុរសពីរនាក់ដែលកាន់កាំភ្លើងវាយប្រហារនៅក្នុងផ្ទះល្វែងនៅទីក្រុងប៉ារីសហើយពួកគេបានទាមទារឱ្យគាត់ប្រគល់ប្រាក់ចំនួន ១៣លានអឺរ៉ូ។គាត់បានបន្តបង្ហើបថាគាត់បានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមក្មេងទំនើងនោះម្តងរួចមកហើយ បន្ទាប់ពីគាត់បានរកឃើញថាមានបុគ្គលម្នាក់បានប្រើកាតឥណទានរបស់គាត់ដើម្បីលួចលុយចំនួន ២០០,០០០អឺរ៉ូ។

ផ្នែកតូចមួយរបស់ Mbappe នៅក្នុងរឿងនេះគឺថាក្រុមក្មេងទំនើងបានគម្រាមបង្កើតព័ត៌មានក្លែងក្លាយដែល Pogba បានស្នើសុំគ្រូអាបធ្មប់ធ្វើអំពើដាក់តារា PSG រូបនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ Pogba បាននិយាយថា៖ ការប្រកាសនាពេលថ្មីៗនេះរបស់ Mathias Pogba នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ពួកគេកំពុងកើតឡើងបន្ទាប់ពីការគំរាមកំហែង និងការប៉ុនប៉ងជំរិតដោយក្រុមក្មេងទំនើងដែលបានរៀបចំប្រឆាំងនឹង Paul Pogba។

រឿងនេះត្រូវបានបញ្ជូនទៅអាជ្ញាធរទាំងនៅក្នុងប្រទេសអ៊ីតាលី និងនៅប្រទេសបារាំងកាលពីមួយខែមុន៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT