Xavi ៖ខ្ញុំប្រាប់ Pique ហើយថាគេពិបាកបានឱកាសលេងនៅរដូវកាលនេះ

លោក Xavi អ្នកចាត់ការក្រុម FC Barcelona បានអះអាងថាលោកបាននិយាយជាមួយកីឡាករ Gerard Pique រួចហើយ និងប្រាប់ថាគេពិបាកក្នុងការស្វែងរកឱកាសបានលេងណាស់។

នារដូវកាលនេះ ខ្សែការពារ Pique មិនទាន់បានចូលលេងនោះទេ ដោយរូបគេត្រូវបានលោក Xavi មិនប្រើប្រាស់ឡើយ។ មួយវិញទៀត អាយុរបស់គេ ក៏កាន់តែច្រើន ហើយសមត្ថភាពលេងក៏ធ្លាក់ចុះ ធ្វើឱ្យកីឡាករក្មេងៗជំនាន់ក្រោយ អាចយកតំណែងគេអស់ទៅហើយ។ ចំពោះរឿងនេះ លោក Xavi ក៏បានប្រាប់ទៅកីឡាករអេស្ប៉ាញនេះរួចតាំងពីមុនបើករដូវកាលហើយដែរ។

លោក Xavi បានអះអាងថា៖ “ខ្ញុំបាននិយាយជាមួយ Gerard មុនពេលសម្រាកម្ល៉េះ។ ខ្ញុំបានបញ្ជាក់ប្រាប់គាត់ច្បាស់ហើយ។ ខ្ញុំប្រាប់គាត់ ថាយើងនឹងពង្រឹងតំបន់ការពារយើងឡើងវិញ ហើយវានឹងពិបាកសម្រាប់គាត់ក្នុងការមានឱកាសលេងណាស់។ គាត់អាចជួយយើងនៅតំបន់ផ្សេងវិញ។ នេះជាការប្រកួតប្រជែងសម្រាប់គ្រប់គ្នាក្នុងក្រុម។ ខ្ញុំចង់ជ្រើសរើសកីឡាករល្អបំផុតដើម្បីឈ្នះការប្រកួត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT