ក្រោយពីត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ពេលនេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បាននឹងកំពុងតែខិតខំប្រឹងប្រែង ជុំវិញការត្រៀមខ្លួន ហ្វឹកហាត់ យ៉ាងសកម្ម ដើម្បីត្រៀមប្រកួតប្រជែងក្នុងពានរង្វាន់ AFF Futsal Championship 2018 ខាងមុខនៅប្រទេសឥណ្ឌូនេស៊ី។
តាមការឱ្យដឹង ពួកគេ នឹងត្រូវបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃ រយៈពេល ១សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែ តុលា នេះ មុនហោះហើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចូលរួមការប្រកួតពូល A ។
នៅក្នុងពូល A កម្ពុជា ត្រូវជួប ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងហ្វីលីពីន ដោយចាប់ផ្តើមការប្រកួតពីថ្ងៃទី ៥ ខែ វិច្ឆិកា តទៅ ៕