Yann Sommer បានបង្កើតកំណត់ត្រាសង្គ្រោះបាល់ ១៩ ដង ទល់នឹង Bayern Munich

ក្រុម​របស់ Hansi Flick ដែល​កំពុង​តែ​បន្តនាំមុខក្នុងការឈ្នះ​ពាន​លីគ​ជា​លើក​ទី១១ ជាប់​ៗ​គ្នា បាន​សម្រុកយ៉ាង​ខ្លាំង​លើ​គូ​ប្រកួត​របស់​ខ្លួន​នៅ​កីឡដ្ឋាន Allianz Arena។

ប៉ុន្តែពួកគេត្រូវការ ការវាយបកនៅនាទីទី៨៣ ពី Leroy Sane ដើម្បីទទួលបានមួយពិន្ទុបន្ទាប់ពី Marcus Thuram បានធ្វើឱ្យក្រុមភ្ញៀវនាំមុខដោយការស៊ុតគ្រាប់បាល់ដំបូងរបស់ពួកគេនៅមុនពេលតង់ទី១។

ក្រុម Bayern សំណាងមិនសូវល្អ បានលេងជួបអ្នកចាំទីក្នុងទម្រង់លេងដ៏បំផុត គឺកីឡាករ Sommer របស់ប្រទេសស្វីស។

Sommer បានបង្ហាញថាខ្លួនជាជញ្ជាំងដ៏រឹងមាំរបស់ Gladbach ដោយបានសង្គ្រោះបាល់ដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន – មិនថាវាមកពីឆ្ងាយ ឬជិតនោះទេ។ចំនួននៃការសង្រ្គោះបាល់របស់គាត់បានបំបែកកំណត់ត្រាពីមុនដែលកាន់កាប់ដោយ Alexander Schwolow ដែលបានធ្វើបាន ១៤ ដង ទល់នឹង Bayern កាលពីដើមឆ្នាំនេះ។

១១ ដង នៃការសង្គ្រោះបាល់របស់ Sommer បានមកពីខាងក្នុងប្រអប់ ហើយគាត់បានទទួលការវាយតម្លៃ ១០/១០ ពី Sofa Score សម្រាប់អ្នកចាំទីថ្នាក់ខ្ពស់បំផុត។

Sommer វ័យ ៣៣ឆ្នាំ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព័ត៌មាននៃការផ្លាស់ទៅ Manchester United ហើយវាកាន់តែងាយស្រួលក្នុងការមើលឃើញថាហេតុអ្វីបានជាពួកគេចំណាប់អារម្មណ៍ Sommer។

ទោះបីជាលទ្ធផលស្មើក៏ដោយ Bayern នៅតែឈរកំពូលតារាង Bundesliga៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT