Ten Hag៖ ខ្ញុំមិនអាចធានា Ronaldo នឹងនៅជាមួយយើងទេ

លោក Erik Ten Hag បាននិយាយថាលោកមិនអាចធានាបាននោះទេ ថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងអាចបន្ដនៅ Old Trafford នារដូវកាលនេះ។

Ronaldo បានព្យាយាមចាកចេញពី Man Utd តាំងពីចប់រដូវកាលមុនភ្លាម ដោយគេចង់ស្វែងរកក្លឹបថ្មីលេងដែលអាចលេងនៅក្របខណ្ឌ UEFA Champions League បាន។ តែយ៉ាងណា មិនមានក្លឹបយល់ព្រមយកកីឡាករវ័យ៣៧ឆ្នាំនេះឡើយ រហូតដល់រូបគេបន្ដនៅ Man Utd ទៀតនិងបានលេងប៉ុន្មានប្រកួតមកនេះ តែត្រឹមដូរចូលប៉ុណ្ណោះ។ ដោយលោក Ten Hag ដាក់ Ronaldo បម្រុងនៅតង់ទី១ ហើយដូរចូលនៅតង់ទី២វិញ។

បើតាមសម្ដីរបស់អ្នកចាត់ការខាងលើបានអះអាងថា៖ “ខ្ញុំមិនអាចនិយាយថា Ronaldo នឹងនៅបន្ដទេ។ យើងនឹងប្រាប់គ្រប់គ្នានៅវិនាទីចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ ខ្ញុំក៏មិនអាចនិយាយថាយើងនឹងនាំយកនរណាមករួមក្រុមទៀតដែរ។ គ្រប់យ៉ាងនឹងដឹងច្បាស់នៅពេលចប់ទីផ្សារដោះដូរកីឡាករ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT