គួរ​យក​ម្នាក់​ណា​ល្អ? Barcelona សល់​លុយ ៥៧ លាន​អឺរ៉ូ​ទៀត សម្រាប់​ចាយវាយ

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​សល់​កញ្ចប់​ថវិកា​មួយ​ផ្នែក​ធំ​ទៀត ក្នុង​ការ​ចាយវាយ​លើ​ទីផ្សារ​ដោះដូរ ដែល​ត្រៀម​នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ០១ ​កញ្ញា​ខាង​មុខ។ នេះ​យើង​មិន​រាប់​បញ្ចូល​នឹង​ទំហំ​ចំណាយ​លើ​ការ​ចុះ​បញ្ជី​កីឡាករ​អ្វី​ឡើយ។

និយាយ​តែ​ប្រាក់​សម្រាប់​ចាយ​លើ​ការ​ចរចា​នាំ​ចូល​កីឡាករ​ថ្មី គឺ​សល់ ៥៧ លាន​អឺរ៉ូ​ផ្សេង​ទៀត ដ្បិត​យក​បាន​កីឡាករ​កំពូល​ជា​ហូរហែ​ហើយ​ក៏​ដោយ ដូច​ជា Robert Lewandowski, Jules Kounde, Andreas Christensen, Franck Kessie, Raphinha និង Pablo Torre។ នេះ​បើ​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ។

វា​ប្រហែល​ដូច​ទៅ​នឹង​គម្រោង​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​មុន ថា​ក្រុមប្រឹក្សាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចំណាយ ២០០ លាន​អឺរ៉ូ ហើយ​ក្លឹប​បាន​ចាយ​អស់ ១៤៨ លាន​អឺរ៉ូ​រួច​មក​ហើយ។ បើ​តាម​ស្ថានការណ៍​ចុង​ក្រោយ ក្លឹប​នៅ​បន្ត​ដាក់​គោលដៅ​លើ Juan Foyth, Thomas Meunier និង Hector Bellerin នៅ​តំណែង​ការពារ​ស្លាប​ស្តាំ និង Marcos Alonso នៅ​ការពារ​ស្លាប​ឆ្វេង រី​ឯ​គោលដៅ Bernardo Silva ប្រហែល​មាន​ភាគរយ​ទាប​ណាស់ នឹង​អាច​យក​បាន ពោល​លុះត្រា​តែ​លក់​ចេញ Frenkie de Jong បាន​សម្រេច៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT