CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុមអធិរាជខៀវសាមគ្គី

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ អធិរាជខៀវសាមគ្គី។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

អធិរាជខៀវសាមគ្គី ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើង ១២ ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ ២០១០ ដោយជាការកៀរគរមិត្តរួមវិទ្យាល័យមកលេងរួមគ្នា ហើយសមាជិកខ្លះក៏បន្តឈរជើងក្នុងក្រុមមកទល់សព្វថ្ងៃ។ តំណាងក្រុម លោក ម៉ា សុផាន់ណេត សព្វថ្ងៃជាគ្រូបង្រៀនមួយរូប បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង យកពេលមកចូលរួមលេងកីឡា ព្រោះវាផ្តល់ប្រយោជន៍ឲ្យយើងមានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន អ្វីដែលសំខាន់គឺទទួលបានមិត្តភាព សាមគ្គីភាព ដូចដែលខ្ញុំបានរក្សាវាជាមួយមិត្តភក្តិអស់រយៈពេលជាង ១០ ឆ្នាំមកនេះអ៊ីចឹង ពេលទៅមុខក្រុមពួកយើងក៏នឹងផ្តល់ឱកាសបន្ថែមសម្រាប់យុវជន ស្រករអាយុ ១៧-១៨ ឆ្នាំ ដែលចង់ចូលរួមលេងបាល់ទាត់។

ចំណែកឆន្ទៈទៅមុខ ក្រុមយើងចង់វិវត្តខ្លួនទៅចូលរួមការប្រកួតពានរង្វាន់នានា មិនថាតែក្នុងសហគមន៍ និងពានពាក់កណ្តាលអាជីព ប្រសិនជាមានលទ្ធភាព ព្រោះអីយើងជឿលើគុណភាពនៃក្រុមទាំងមូល ក្រោយឆ្លងកាត់ការសហការយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំមកហើយនោះ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយអរគុណដល់ 2MBET ដែលបានឧបត្ថម្ភឯកសណ្ឋាន ជូនពរឲ្យក្រុមហ៊ុនមានការរីកចម្រើន និងមានអ្នកគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT