CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម NINJA FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ NINJA FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

NINJA FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ១ ឆ្នាំកន្លះហើយ និងមានសមាជិកសរុប ២៥ នាក់។ តំណាងក្រុម លោក ពិសិដ្ឋ បានលើកឡើងយ៉ាងដូច្នោះថា៖

ជាការសំណូមពរផង និង លើកទឹកចិត្តឲ្យយុវជនដទៃទៀត ចូលរួមលេងកីឡា ដើម្បីជៀសផុតពីគ្រឿងញៀនទាំងអស់គ្នា មួយវិញទៀត ទាក់ទងនឹងវិស័យបាល់ទាត់ សូមឲ្យយុវជនយើងចូលរួមលេងឲ្យបានគ្រប់ៗគ្នា ព្រោះកីឡាផ្សារភ្ជាប់មិត្តភាព សាមគ្គីភាព និង ដើម្បីសុខភាព ហើយណាមួយក៏ស្របតាមអនុសាសន៍រាជរដ្ឋាភិបាលដែលលើកឡើងថា មនុស្សគ្រប់គ្នាគួរលេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិច។

សម្រាប់នាថ្ងៃអនាគត ក្រុម NINJA FT ពួកយើងចង់អភិវឌ្ឍន៍ខ្លួនឲ្យខ្លាំងជាងនេះបន្ថែមទៀត ចំពោះជំហានបន្តបន្ទាប់ទៀត ពួកយើងនឹកៀរគរយុវជនដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ ឲ្យចូលរួមលេងកាន់តែច្រើនឡើងៗ មួយវិញទៀតគោលការណ៍របស់យើងក៏ជួយបង្វឹកហាត់យុវជនក្មេងៗបន្ថែមទៀតឲ្យកាន់តែល្អ និង ជួយតម្រង់ទិសក៏ដូចជាជម្រុញពួកគាត់ឲ្យអភិវឌ្ឍន៍ខ្លួនទៅជាកីឡាករអាជីពមួយរូប ប្រសិនពួកគាត់ចង់ប្រកបអាជីពលើវិស័យមួយនេះ។

បន្ថែមពីនេះយើងក៏មានគោលដៅដើម្បីធ្វើការចូលរួមឬបង្កើតពានរង្វាន់បាល់ទាត់សប្បុរសធម៌ណាមួយដោយខ្លួនឯង(បើមានលទ្ធភាព) ដើម្បីជាផ្នែកមួយចូលរួមដល់ការងារសង្គម ហើយគោលដៅចុងក្រោយរបស់យើងហើយក៏ជាគោលដៅធំផងដែរ បើសិនថ្ងៃអនាគតទៅយើងអាចអភិវឌ្ឍន៍ក្រុមបាន នឹងអភិវឌ្ឍន៍ទៅជាក្រុមពាក់កណ្ដាលអាជីពមួយដ៏ខ្លាំង ហើយបន្ទាប់មកអភិវឌ្ឍន៍ខ្លួនទៅជាក្រុមអាជីពមួយផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ក្រុម NINJA FT ពួកយើងសូមធ្វើការថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភរបស់ក្រុមពួកយើងគឺ 2MBET ដែលបានជួយឧបត្ថម្ភសម្លៀកបំពាក់ដ៏ស្រស់ស្អាតមកកាន់ក្រុម ហើយការឧបត្ថម្ភនេះគឺពិតជាបានចូលរួមចំណែកយ៉ាងធំ ដើម្បីជាផ្នែកមួយនៃការជួយជម្រុញយុវជនឲ្យងាកមកស្រឡាញ់និងលេងកីឡាបាល់ទាត់កាន់តែច្រើន ជាចុងក្រោយសូមជូនពរឲ្យក្រុមហ៊ុននិងក្រុមការងារ ទាំងអស់ជួបតែសំណាងល្ អសុខភាពល្អ និង មានអតិថិជនកាន់តែច្រើនឡើងៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT