នៅសល់ មិនដល់ ២០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នឹងឈានចូលមកដល់ ខណៈដែលអ្នកគាំទ្រគ្រប់ប្រទេសទាំង ១០ នឹងរង់ចាំមើលថាតើនឹងមានរឿងរ៉ាវអ្វីខ្លះកើតឡើងសម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ។
ត្រឡប់ទៅកាលពីឆ្នាំ ២០១៦ ជាឆ្នាំដែលកម្ពុជាបង្ហាញខ្លួនក្នុងវគ្គជម្រុះពូល B គេសង្គេតឃើញថាគ្រាប់បាល់ ១គ្រាប់របស់ខ្សែបម្រើ ច្រឹង ពលរដ្ឋ បានជាប់ជាគ្រាប់បាល់ល្អដាច់គេប្រចាំពានរង្វាន់ ក្នុងចំណោមគ្រាប់បាល់ល្អទាំង ១០ ។
តែគួរឱ្យស្តាយ នៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ ២០១៨នេះ ពុំមានឈ្មោះ ច្រឹង ពលរដ្ឋ ឡើយ ដោយសារតែរូបគេមានរបួស និងសព្វថ្ងៃកំពុងសម្រាកព្យាបាលរបួសរបស់ខ្លួន ។
ចាំមើលថាតើ តើនរណានឹងស៊ុតគ្រាប់អស្ចារ្យជាងគេ ដូច ឬក៏ល្អជាង ច្រឹង ពលរដ្ឋ ធ្លាប់ធ្វើកាលពី ២ឆ្នាំមុន ?