Sergio Aguero ព្រមានខ្សែការពារណាដែលធ្វើឲ្យ Messi របួស មុនការប្រកួត World Cup ថា

ខ្សែការពារ Otamendi របស់ Benfica ធ្លាប់លេងជាមួយ Aguero នៅ Manchester City និងនៅក្រុមជម្រើសជាតិអាហ្សង់ទីន ហើយក៏ត្រូវជាសមាជិករបស់ប្រធានក្រុម Messi ក្នុងជម្រើសជាតិផងដែរ។

Aguero កំពុងផ្សាយផ្ទាល់នៅលើ Twitch ភ្លាមៗបន្ទាប់ពីការចាប់ឆ្នោតចែកពូល UCL ហើយគាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់ចំពោះបុគ្គលិកលក្ខណៈរបស់ Otamendi។ ជាមួយនឹងការប្រកួត World Cup នៅសល់តែប៉ុន្មានខែទៀតគាត់បានផ្ញើសារលេងសើចទៅកាន់កីឡាករវ័យ ៣៥ឆ្នាំរូបនេះ។គាត់បាននិយាយថា “PSG, Juventus, Benfica… Otamendi នឹងត្រូវទាត់ពីរបីដង។ Otamendi នៅ Benfica ដូច្នេះគាត់នឹងត្រូវចាប់ផ្តើមលេងបុក ហើយគាត់នឹងឈូស Leo។”

“កុំធ្វើបាប Leo ព្រោះខ្ញុំនឹងសម្លាប់អ្នក។ ការប្រកួត World Cup មកដល់ហើយ Ota”កីឡាករជើងចាស់ទីបីនៃក្រុមរបស់ Lionel Scaloni នឹងចូលរួមក្នុងពូលនេះផងដែរ ក្នុងទម្រង់ជាខ្សែបម្រើស្លាបរបស់ Juventus គឺកីឡាករ Angel Di Maria។

អតីតខ្សែប្រយុទ្ធ Barcelona រូបនេះបានបន្តទៀតថា “អូ អ្នកក៏ជួប Angel Di Maria នៅ Juventus ដែរ។ Otamendi ត្រូវទាត់បាល់ឱ្យស្រួលជាមួយកីឡាករទាំងពីរណា។”បច្ចុប្បន្ន​អាហ្សង់ទីន​កំពុង​កាន់កាប់កំណត់ត្រាមិន​ស្គាល់​ពាក្យចាញ់​ចំនួន ៣៣ ប្រកួត និង​បាន​ឈ្នះ​ពាន Copa America កាល​ពី​ឆ្នាំ​មុន។

ពួកគេក៏បានផ្តួលក្រុមម្ចាស់ជើងឯក Euro ២០២០ អ៊ីតាលីនៅ Finalissima កាលពីខែមិថុនា ដែលកំពុងតែដាក់គោលដៅខ្ពស់សម្រាប់ការប្រកួត World Cup រដូវរងានេះនៅប្រទេសកាតា។

Messi នឹងក្លាយជាផ្នែកសំខាន់នៃភាពជោគជ័យរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយគាត់បានចាប់ផ្តើមយុទ្ធនាការនេះក្នុងទម្រង់ដ៏ល្អ៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT