ខ្សែបម្រើ Frankie de Jong បានយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនទៅហើយ ដើម្បីអាចចរចាបន្ដលេងនៅក្រុម FC Barcelona បានទៀត។
Barcelona បានដាក់លក់ខ្សែបម្រើហុល្លង់ខាងលើតាំងពីបើករដូវកាលដោះដូរភ្លាមៗម្ល៉េះ ប៉ុន្តែមិនបានសម្រេចនោះទេ។ ដោយមានក្រុមបិសាចក្រហម Manchester United មកដេញថ្លៃផង ក្រុម Chelsea មកផង ហើយ Bayern Munich ចង់ខ្ចីជើងទៀត តែចុងក្រោយសាមីខ្លួនសុទ្ធតែមិនព្រមចេញទាំងអស់។ ដោយចង់បន្ដលេងនៅ Camp Nou នេះទៀត និងយល់ព្រមកាត់ប្រាក់ឈ្នួលផងដែរ។
ការពិតទៅ Barcelona នៅជំពាក់ប្រាក់ឈ្នួល De Jong ១៧លានផោនទៀតឯណោះ ប៉ុន្តែអតីតកីឡាករ Ajax នេះនៅតែស្រលាញ់ក្លឹបនេះ និងចង់បន្ដលេងដដែល។ ក្រុមភ្នាក់ងារទីផ្សាររបស់គេនឹងចូលមកចរចាជាមួយក្រុមអ្នកមានបុណ្យឆាប់ៗនេះ ដើម្បីអាចស្វែងរកដំណោះស្រាយល្អបាន៕