Chelsea ទិញខ្សែការពារម្នាក់ទៀត តម្លៃកប់ក្ដោង ៧០លានផោន

ក្រុមតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងទិញខ្សែការពារ Wesley Fofana ពីក្រុម Leicester City ហើយ ក្រោយពីតម្លៃត្រូវគ្នា៧០លានផោនឯណោះ។

ក្រុមរបស់លោក Thomas Tuchel មិនទាន់អស់មហិច្ឆតានោះទេក្នុងការនាំចូលកីឡាករថ្មី បើទោះជាពួកគេចំណាយប្រាក់អស់ជាង១០០លានផោនហើយក្ដី។ ដោយការទិញ Fofana បានទៀត នោះនឹងធ្វើឱ្យក្រុមមួយនេះចំណាយប្រាក់អស់ជាង២០០លានផោនទៅហើយក្នុងទីផ្សារដោះដូរកីឡាករនេះ។ ដោយការពិនិត្យសុខភាព និងប្រកាសជាផ្លូវការនឹងធ្វើឡើងឆាប់ៗខាងមុខនេះ តែ Fofana មិនទាន់អាចលេងក្នុងការប្រកួតនៅរាត្រីនេះឡើយ។

ការព្រមលក់ចេញនេះដែរ ក៏ព្រោះតែកីឡាករវ័យ២១ឆ្នាំបានបញ្ជាក់ច្បាស់ៗទៅក្រុម Leicester City តែម្ដង ថារូបគេចង់ចាកចេញនារដូវកាលនេះ ហើយក្លឹបដែលគេចង់ទៅទៀតនោះគឺ Chelsea នេះឯង។ Fofana នេះ ទើបចូលលេងឱ្យ Leicester City នៅឆ្នាំ២០២០នេះទេ ដោយកាលនោះផ្ទេរពីក្រុម St Etienne មកក្នុងតម្លៃខ្លួន៣៦,៥លានផោន។ ត្រឹមពេល២ឆ្នាំប៉ុណ្ណោះ គេត្រូវបានក្លាយជាខ្សែការពារម្នាក់ដែលមានក្លឹបច្រើនចង់បានទៅហើយ និងមានតម្លៃខ្លួនដល់៧០លានផោន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT