យប់នេះ Tuchel ត្រូវជាប់បម្រាមមិនអាចឈរបញ្ជាកូនក្រុមបានទេ

លោក Thomas Tuchel នឹងត្រូវជាប់បម្រាមមួយប្រកួតមិនឱ្យឈរបញ្ជាកូនក្រុមទេ ហើយវានឹងត្រូវអនុវត្តនៅប្រកួតទល់ក្រុម Leicester City នារាត្រីនេះតែម្ដង។

លោ Tuchel ទទួលបានកាតក្រហមអំឡុងពេលក្រុម Chelsea ប្រកួតជាមួយក្រុម Spurs កាលពីពេលកន្លងទៅនេះ។ កាតនោះកើតឡើង ដោយសារតែចប់ការប្រកួតទៅហើយ លោកបានទៅចាប់ដៃមិនលែងជាមួយលោក Conte អ្នកចាត់ការក្រុម Spurs រហូតបានកាតក្រហមម្នាក់មួយ។ ដោយកាតនោះដែរ នឹងធ្វើឱ្យអ្នកចាត់ការអាល្លឺម៉ង់ជាប់ពិន័យ១ប្រកួតមិនឱ្យឈរបញ្ជាកូនក្រុម ហើយ១ប្រកួតនោះគឺប៉ះក្រុម Leicester City នៅរាត្រីម៉ោង៩យប់នេះឯង។

អ្នកចាត់ការក្រុម Chelsea បានយល់ព្រមទទួលយកការពិន័យ១ប្រកួតនេះ ប៉ុន្ដែលោកបែរជាមិនយល់មួយចំណុចទៅវិញ។ ដោយបានកាតក្រហមដូចគ្នា ប៉ុន្តែសម្រាប់លោក Conte អ្នកចាត់ការក្រុម Spurs នោះ មិនត្រូវបានពិន័យ១ប្រកួតនោះទេ។ កត្ដានេះហើយ ទើបលោក Tuchel មិនយល់ស្រប ហើយនិយាយថាសមតែបានកាតក្រហមម្នាក់មួយទើបត្រឹមត្រូវ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT