Casemiro ចាត់ទុក Man Utd ជាក្លឹបធំបំផុតនៅអង់គ្លេស

ខ្សែបម្រើ Casemiro បានចាត់ទុកក្រុមបិសាចក្រហម Manchester United ថាជាក្លឹបធំជាងគេបំផុតហើយក្នុងប្រទេសអង់គ្លេស។

ក្រុមបិសាចក្រហម Manchester United បានទិញខ្សែបម្រើ Casemiro មករួមក្រុមក្នុងតម្លៃខ្លួន៧០លានផោនពីក្រុម Real Madrid មក។ គេត្រូវបានបង្ហាញខ្លួនមុនការប្រកួតដែលក្រុម Man Utd យកឈ្នះលើក្រុម Liverpool បាននៅ Old Trafford ក្នុងលទ្ធផល ២-១។ ខណៈដែលកីឡាករប្រេស៊ីលរូបនេះទំនងជានឹងបានបង្ហាញខ្លួនលើទីលានតែម្ដង ក្នុងការប្រកួតនាចុងសប្ដាហ៍នេះទល់ក្រុម Southampton ។

កីឡាករឈ្នះពានរង្វាន់ UEFA Champions League ៥ដងជាមួយ Real Madrid ខាងលើបាននិយាយដែរថាខ្លួនមកទីនេះដើម្បីបំពេញក្ដីស្រមៃ។ រូបគេចង់ឈ្នះពាន Premier League ជាមួយក្រុម Manchester United ដែលជាក្លឹបធំបំផុតនៅអង់គ្លេស។ រួបគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មិនមែនត្រឹម១០០%នោះទេ ពោលគឺដល់១២០%ឯណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT