ខ្សែប្រយុទ្ធ Lionel Messi នឹងអវត្តមានយ៉ាងតិច៣សប្ដាហ៍ ចំពោះរបួសកែងដៃរបស់ខ្លួន ដែលកើតឡើងក្នុងការប្រកួតទល់ក្រុម Sevilla កាលពីពេលកន្លងទៅ។
ក្រុមគ្រូពេទ្យរបស់ក្លឹប Barcelona បានបញ្ជាក់ថារបួសដៃរបស់ Messi គឺធ្វើឱ្យបាក់ឆ្អឹងតូចត្រង់គន្លាក់ដៃរបស់គេ។ ដូច្នេះហើយ ការព្យាបាលនឹងត្រូវប្រើពេលយ៉ាងតិច៣សប្ដាហ៍ ឬអាចច្រើនជាងនេះទៅតាមសភាពផ្ទាល់របស់សាមីខ្លួន។ ដូច្នេះមានន័យថា ក្រុមអ្នកមានបុណ្យនឹងមិនមានវត្តមានរបស់តារាឆ្នើមរបស់ខ្លួនឡើយក្នុងការប្រកួតសំខាន់ៗខាងមុខដូចជា El Clasico ជាមួយក្រុម Real Madrid ជាដើម។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុម FC Barcelona មុនប៉ះ Real Madrid ពួកគេនឹងត្រូវតតាំងជាមួយក្រុម Inter Milan ថែមទៀតក្នុងការប្រកួត UEFA Champions League ។ ដូច្នេះហើយក្រុមអេស្ប៉ាញមួយនេះ នឹងធ្វើការធ្ងន់ជាក់ជាមិនខាន៕ប្រភពMirror