អ្នកគាំទ្រ Spurs ជឿថាពួកគេនឹងឆ្លងផុតពូលយ៉ាងស្រួលនៅ UCL នេះ

ក្រុមអ្នកគាំទ្រ Spurs មានទំនុកចិត្តខ្ពស់ថាក្រុមរបស់ពួកគេនឹងអាចឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយដោយមិនពិបាកនោះទេ បន្ទាប់ពីចេញលទ្ធផលចាប់ពូលនៅយប់មិញមកក្នុងពានរង្វាន់ UEFA Champions League ។

ក្រុម Spurs បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំ២០១៩ក្នុងពានរង្វាន់ UEFA Champions League នេះ ហើយពេលនេះពួកគេក៏បានវិលមកលេងពានរង្វាន់នេះម្ដងទៀតផងដែរ។ ក្រោមការដឹកនាំរបស់លោក Antonio Conte ក្រុម Spurs បានទិញកីឡាករថ្មីមកពង្រឹងក្រុមច្រើនណាស់ ហើយក៏សង្ឃឹមថានឹងទទួលបានលទ្ធផលល្អនារដូវកាលនេះផងដែរ។

សម្រាប់ការពូលនៅ UCL ឆ្នាំនេះ ក្រុម Spurs ស្ថិតនៅពូល D ជាមួយក្រុមEintracht Frankfurt, Sporting Lisbon និង Marseille។ ដោយសារតែក្រុមក្នុងពូលមានកម្រិតប្រហាក់ប្រហែលគ្នានេះហើយ ទើបបានជាអ្នកគាំទ្រ Spurs ដែលកំពុងលេងបានល្អនោះ មានទំនុកចិត្តថាពួកគេនឹងសង្ឃឹមច្រើនដើម្បីឡើងទៅវគ្គបន្ដហើយ។ ការប្រកួតបើកឆាករដូវកាលថ្មីនឹងធ្វើឡើងនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២ខាងមុខនេះហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT