ដូចការគិត! Benzema ឈ្នះពានកីឡាករល្អបំផុតនៅ UCL

ខ្សែប្រយុទ្ធ Karim Benzema បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំរដូវកាលនៅអឺរ៉ុបហើយ ក្រោយពីបានជួយក្រុម Real Madrid ឈ្នះពានរង្វាន់ UEFA Champions League និងជាប់ជា Top Scorer ផងដែរ។

នារដូវកាលមុននេះ Benzema ល្អមែនទែន ដោយក្លាយជាកីឡាករស្នូលក្នុងក្រុម Real Madrid ជួយក្លឹបនេះឈ្នះពានរង្វាន់ជាច្រើន។ ដោយក្នុងនោះឈ្នះទាំងនៅលីគអេស្ប៉ាញហើយ និងឈ្នះពានរង្វាន់ UEFA Champions League ថែមទៀត។ វាជាកំណត់ត្រាល្អមួយសម្រាប់គេផងដែរ ព្រោះមិនត្រឹមតែជួយឱ្យឈ្នះទេ តែថែមទាំងជាប់ជា Top Scorer ថែមទៀតក្នុងពានរង្វាន់នេះ។

ដោយសារតែលេងបានល្អបែបនេះហើយ ទើបបានជាកីឡាករបារាំងរូបនេះទទួលបានពានរង្វាន់កិត្ដិយស UEFA Player of the Year តែម្ដង។ សម្រាប់ពានរង្វាន់អ្នកចាត់ការល្អវិញនោះ បានទៅលើលោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid។ ដោយឡែកផ្នែកស្ត្រីវិញ អ្នកចាត់ការល្អបានទៅលើអ្នកស្រី Sarina Wiegman ដែលដឹកនាំជម្រើសជាតិនារីអង់គ្លេសឈ្នះពាន Women Euro 2022 ។ កីឡាការិនីល្អបំផុតបានទៅលើ Alexia Putellas របស់ក្រុម Barcelona ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT