វគ្គចែកពូល Champions League ពូល C ជាពូលមរណៈហើយ

នៅយប់មិញនេះ ការប្រកួតបានរង្វាន់ UEFA Champions League បានធ្វើការចាប់ពូលរួចរាល់ហើយ ដើម្បីត្រៀមរដូវកាលថ្មី ២០២២-២០២៣ ខាងមុខនេះ។

ដោយក្រោយពីចេញលទ្ធផលនៃការចាប់ពូលមក ឃើញថាក្រុមមួយចំនួនក៏បានស្ថិតនៅពូលមិនពិបាក ហើយក្រុមខ្លាំងទៀតក៏ត្រូវស្ថិតនៅពូលពិបាក និងសងសឹកគ្នាជាដើម។ ជាក់ស្ដែង ក្រុម Barcelona និង Bayern Munich ស្ថិតនៅពូលជាមួយគ្នាទៀតហើយ ខណៈ ដែលពេលឃើញ២ក្រុមនេះ ធ្វើឱ្យអ្នកគាំទ្រគិតដល់កាលពី Bayern Munich យកឈ្នះ Barcelona ក្នុងលទ្ធផល ៨-២ ជានិច្ច។

មួយវិញទៀត ក្នុងពូល C ជាមួយក្រុម Bayern Munich និង Barcelona នេះដែរ ក៏នៅមានក្រុមខ្លាំងមួយទៀតដែរគឺ Inter Milan ។ ដូច្នេះហើយ ទើបបានជាគេចាត់ទុកថាពូល C នេះជាមូលមរណៈហើយ ព្រោះមិនប្រាកដថាក្រុមណាអាចឡើងនោះទេ។ មួយក្រុមទៀតក្នុងពូលនេះដែរ គឺ Plzen ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT