និស្ស័យឲ្យច្បាស់ក្រឡែត ហេតុតែជាគូ Barcelona ចាប់ឆ្នោតប៉ះ Bayern Munich នៅវគ្គចែកពូល UCL

បន្ទាប់​ពី​ខកខាន​ទស្សនា​ការ​ប្រកួត​នៅ​ពាន​រង្វាន់​អឺរ៉ុប​អស់​រយៈ​ពេល​ជិត ៣ ខែ ទី​បំផុត​ពេលវេលា​ដ៏​កក្រើក​ក៏​នឹង​ឈាន​ចូល​មក​ដល់​សារ​ជា​ថ្មី ដោយ​ដំណើរការ​ប្រកួត​ ផ្អែក​តាម​លទ្ធផល​ចាប់ឆ្នោត​របស់ UEFA នៅ​ប្រទេស​ទួរគី មុន​នេះ​បន្តិច។

ក្លឹប​ទាំង ៣២ បែងចែក​ទៅ​ក្នុង Pot ទាំង ៤ ហើយ​ចាប់ឆ្នោត​ផ្គូផ្គង​ចេញ​ជា​ពូល​ទាំង ៨ ពី A ដល់ H ហើយ​ច្បាប់​នៃ​ការ​ចាប់ឆ្នោត​គឺ​មិន​អនុញ្ញាត​ឲ្យ​ប៉ះ​គ្នា ជាមួយ​ក្លឹប​ស្ថិត​ក្នុង​ Pot តែ​មួយ និង​ក្លឹប​មក​ពី​ប្រទេស​តែ​មួយ​ឡើយ។ ជា​លទ្ធផល​ចាប់ឆ្នោត​ផ្លូវការ មាន​ដូច​ត​ទៅ៖

ពូល A ) Ajax-Liverpool-Napoli-Rangers
ពូល B ) Porto-Atletico Madrid-Bayer Leverkusen-Club Brugge
ពូល C  ) Bayern Munich-Barcelona-Inter Milan-Viktoria Plzen
ពូល D ) Frankfurt-Tottenham Hotspur-Sporting CP-Marseille
ពូល E ) AC Milan-Chelsea-Red Bull Salzburg-Dinamo Zagreb
ពូល F ) Real Madrid-RB Leipzig-Shakhtar Donetsk-Celtic
ពូល G ) Man City-Sevilla-Borussia Dortmund-Copenhagen
ពូល H ) PSG-Juventus-Benfica-Maccabi Haifa

គួរ​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ចែក​ពូល​ UCL នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ៦ កញ្ញា​ត​ទៅ ហើយ​បញ្ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី ១០ មិថុនា ឆ្នាំ ២០២៣ ជ្រើស​យក​កីឡដ្ឋាន Ataturk Olympic Stadium នៃ​ទីក្រុង​ Istanbul ប្រទេស​ទួរគី​ធ្វើ​ជា​ម្ចាស់ផ្ទះ។ គ្រប់​គូ​ពិសេស​ទាំង​អស់ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORT ផង​ដែរ៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT