កីឡាករ Barcelona ដែលស៊ុតបញ្ចូលទី Man City ទាំងបីនាក់ អាចនឹងចាកចេញពីក្លឹបនៅប៉ុន្មានថ្ងៃខាងមុខ

កាលពីយប់មិញ ក្រុម Barcelona បានស្វាគមន៍ Man City ទៅកាន់កីឡដ្ឋាន Nou Camp ក្នុងការប្រកួតមិត្តភាពសប្បុរសធម៌ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានប្រកួតភ្លាមៗ បន្ទាប់ពីរដូវកាលបានចាប់ផ្តើម។

ទោះបីជាយ៉ាងណា​ វាជាហេតុផលដ៏ល្អមួយ ខណៈដែលក្លឹបទាំងពីរបានព្យាយាមរកប្រាក់សម្រាប់អង្គការសប្បុរសធម៌ ALS ដើម្បីគាំទ្រដល់អតីតអ្នកចាំទី Barcelona ក៏ដូចជាធ្លាប់ជាគ្រូងបង្វឹក Juan Carlos Unzue។សម្រាប់ Barca វាពិតជាមានអត្ថប្រយោជន៍ក្នុងការដាក់ឲ្យ Ansu Fati លេងដែលទើបតែជាពីរបួស ហើយ Jules Kounde ដែលមិនទាន់បានចុះឈ្មោះក្នុងលីគ អាចមានពេលវេលាលេងសមរម្យ។

វាក៏អាចផ្តល់ឱកាសដល់កីឡាករមួយចំនួនក្នុងការនិយាយលាអ្នកគាំទ្ររបស់ពួកគេផងដែរ ខណៈដែល Xavi នៅតែព្យាយាមរកវិធីដើម្បីកាត់បន្ថយកីឡាករដែលមិនស្ថិតនៅក្នុងផែនការមួយចំនួនចេញពីក្រុមរបស់គាត់។ជាមួយនឹងការបិទទីផ្សារដោះដូរកីឡាករ នៅថ្ងៃទី១ ខែកញ្ញា ពួកគេមានពេលជាងមួយសប្តាហ៍ដើម្បីកាត់បន្ថយកីឡាករចេញពីក្រុម។

កីឡាករ Pierre-Emerick Aubameyang, Frenkie de Jong និង Memphis Depay សុទ្ធ​តែ​ស្ថិតនៅក្នុងបញ្ជីបេក្ខជននាំ​មុខ​ទៅ​កាន់​ទ្វារ​ចេញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​គួរ​ឱ្យ​អស់​សំណើច​ណាស់​គឺ​កីឡាករ​ទាំង​បី​រូប​នេះ​ដែល​បាន​ស៊ុត​បញ្ចូល​ទី ក្នុងការប្រកួត​ស្មើ ៣-៣ ទល់នឹង Man City។Aubameyang ដែលរំពឹងថានឹងធ្វើដំណើរទៅ Chelsea ត្រឹមតែប្រាំពីរខែប៉ុណ្ណោះបន្ទាប់ពីចាកចេញពី Premier League មក La Liga។បន្ទាប់មកវាគឺជាវេនរបស់ De Jong ដែលខ្សែបម្រើកណ្តាលរូបនេះផ្ទុះព័ត៌មាននៃការផ្ទេរជាច្រើន ហើយគាត់នៅតែប្រកាន់ខ្ជាប់នូវបំណងប្រាថ្នារបស់គាត់ក្នុងការបន្តនៅជាមួយក្លឹប Barcelona ដែលជំពាក់គាត់ប្រហែល ១៧លានផោន ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Manchester ក៏ដោយ។ គេអាចនឹងផ្ទេរទៅ United និងចុងក្រោយ Chelsea និងក៏អាចទៅ Bayern Munich។Depay ក៏មើលទៅប្រាកដជាផ្លាស់ប្តូរនៅរដូវក្តៅនេះផងដែរ ដោយ Juventus ជាគោលដៅដែលទំនងបំផុត ហើយក៏មានការលេចលឺថ្មីៗនេះ​ពីការវិលត្រឡប់ទៅ Old Trafford វិញផងដែរ។

វា​ពិត​ជា​វិធី​ដ៏​ល្អ​សម្រាប់​អ្នក​ទាំង​បីក្នុងការប្រកួតមិត្តភាពនេះ​ ព្រោះវា​ប្រហែល​ជាការប្រកួតចុងក្រោយ ដែលអាច​និយាយ​លា​ទៅកាន់ Nou Camp មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​ទាំង​អស់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT