Varane បង្ហាញពីមូលហេតុដែល Casemiro ចូលរួមជាមួយ Manchester United

Casemiro មិនមែនជាកីឡាកររបស់ Real Madrid តែម្នាក់គត់ដែលបានចូលរួមជាមួយ Manchester United នាពេលថ្មីៗនេះ ខណៈដែល Raphael Varane ក៏បានសម្រេចចិត្តផ្ទេរទៅកាន់បិសាចក្រហមកាលពីរដូវក្តៅមុន។

កីឡាករសញ្ជាតិបារាំងរីករាយក្នុងការចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់ឡើងវិញ ហើយបានពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ Casemiro ក្នុងការចែកផ្លូវជាមួយ Real Madrid ហើយផ្លាស់ទៅក្លឹបយក្សនៅ Premier League។Varane បាន​ប្រាប់ PA ថា៖ រំភើប​ណាស់ ខ្ញុំ​ដឹង​ពី​គុណភាព​របស់​គាត់​យ៉ាង​ច្បាស់។

គាត់អាចនាំមកនូវតុល្យភាពក្នុងក្រុម ក៏ដូចជាភាពឆ្លាតវ៉ៃរបស់គាត់ផងដែរ។

គាត់ជាអ្នកចម្បាំង ដូច្នេះខ្ញុំគិតថាគាត់នឹងរីករាយនឹងបាល់ទាត់អង់គ្លេស។ ខ្ញុំស្គាល់គាត់។

ខ្ញុំគិតថាវាជារាត្រីដ៏ល្អឥតខ្ចោះសម្រាប់គាត់នៅ Old Trafford ពីព្រោះបរិយាកាសពិតជាអស្ចារ្យណាស់ ហើយគាត់បាននាំមកនូវជ័យជំនះ ដូច្នេះវាល្អណាស់។គាត់មិនត្រូវការជំនួយរបស់ខ្ញុំដើម្បីធ្វើការសម្រេចចិត្តរបស់គាត់ទេ។ ខ្ញុំដឹងច្បាស់ពីអារម្មណ៍របស់គាត់ និងមូលហេតុដែលគាត់មកទីនេះ បន្ទាប់ពីគាត់រស់នៅទីក្រុង Madrid។

គាត់ត្រូវការការប្រកួតប្រជែងថ្មី។ ខ្ញុំដឹងច្បាស់ថាហេតុអ្វីបានជាគាត់ជ្រើសរើសក្លឹបនេះ។វាមិនខុសពីអ្វីដែលខ្ញុំបានគិត និងសម្រេចចិត្តផ្ទេរមក Man Utd នោះទេ មូលហេតុគឺដូចគ្នា ដូច្នេះ​​ខ្ញុំសួម​ជូនពរ​គាត់​ឱ្យ​សំណាងល្អ​បំផុត ហើយ​ខ្ញុំក៏បាន​និយាយ​ជាមួយ​គាត់​ច្រើនដែរ ប៉ុន្តែ​គាត់​មិន​ត្រូវ​ការ​ឱ្យខ្ញុំជួយ​ធ្វើ​ការ​សម្រេចចិត្តគាត់​ឡើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT