Pep បើកដៃឱ្យ Silva ចេញ បើសិន Barcelona ស្នើតម្លៃសមស្របដែលក្លឹបលក់បាន

លោកPep Guardiola បាននិយាយថាលោកមិនឃាត់ខ្សែបម្រើ Bernardo Silva នោះទេ ប្រសិនបើគេចង់ចាកចេញ ហើយក្រុម Barcelona យល់ព្រមតាមសំណើរតម្លៃខ្លួនសមរម្យនោះ។

Barcelona ត្បិតតែទិញបានកីឡាករច្រើននាក់ហើយក្ដី ប៉ុន្តែពួកគេក៏ចង់បានខ្សែបម្រើ Silva ម្នាក់ទៀតមករួមក្រុមផងដែរ។ ដោយការចង់បាននេះទៀតសោត គឺកើតឡើងតាំងពីរដូវកាលមុនម្ល៉េះ ប៉ុន្តែមិនអាចសម្រេចបានសោះ ដោយសារតែក្រុម Manchester City ទាមទារតម្លៃខ្លួនខ្ពស់ខ្លាំងពេក។ មួយវិញទៀត កុងត្រារបស់គេក៏នៅសល់ផងដែរ ដូច្នេះបើសិនក្លឹបមិនព្រមលក់ នោះគេមិនអាចចេញបានឡើយ។

តែសម្រាប់ពេលនេះវិញ លោក Pep ហាក់បើកដៃឱ្យក្រុម Barcelona ចរចាទិញ Silva ហើយ។ លោកបាននិយាយថាមិនចង់ឃាត់កីឡាករណាម្នាក់ ឬធ្វើឱ្យកីឡាករមិនសប្បាយចិត្តក្នុងការបន្ដស្នាក់នៅនោះទេ។ ដូច្នេះប្រសិនបើការចរចារវាងក្លឹបនិងក្លឹបជោគជ័យ ហើយសាមីខ្លួនចង់ចេញដែរនោះ លោកនឹងមិនឃាត់គេឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT