អាជ្ញាកណ្ដាល​ម្នាក់ គាំទ្រ Jose ​រឿង​ហក់​ទៅ​វាយ​គ្រូ​ជំនួយ Chelsea ​

លោក Mark Clattenburg ​បាន​និយាយ​គាំទ្រ​ចំពោះ​លោក Jose Mourinho ​និង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​កាត់​ក្ដី​ក្នុង​ទីលាន Mike ​Dean ​ដែល​មិន​មាន​ពិន័យ​អ្វី​ឡើយ។

ក្នុង​ការ​ប្រកួត​ដែល Chelsea ​ស្មើ Manchester United ​២-២ ​មាន​រឿង​កក្រើក​មួយ​បាន​កើត​ឡើង​នៅ​ចុង​ម៉ោង ​ពោល​គឺ​ក្រោយ​ពេល​ដែល​ក្រុម Chelsea ​តាម​បាន​ស្មើ ​គ្រួ​ជំនួយ​ឈ្មោះ ​Marco Ianni ​របស់​តោ​ខៀវ ​បាន​រត់​ទៅ​ឌឺ​នៅ​មុខ Jose ​។ ​ភ្លាម​នោះ ​អ្នក​ចាត់ការ​ក្រុម Man Utd ​ពិត​ជា​ខឹង​ខ្លាំង​មែនទែន ​ដោយ​ហក់​ទៅ​រក​វាយ​លោក Marco ​ប៉ុន្តែ​សំណាង​មាន​អ្នក​ចាប់​ទាន់ ​មិន​មាន​រឿង​ធំ​កើត​ឡើង។

ចំពោះ​ហេតុការ​នោះ ​មិន​មាន​ការ​ពិន័យ​អ្វី​ឡើយ​ចំពោះ​លោក Jose ​ក្រោម​ការ​បញ្ជា​ការ​ប្រកួត​ដោយ​អាជ្ញាកណ្ដាល Mike Dean។ ​ដោយការ​មិន​ដាក់​ពិន័យ​នោះ ត្រូវ​បាន​លោក Mark Clattenburg ​គាំទ្រ​ពេញ​ទំហឹង​តែ​ម្ដង ​ព្រោះ​លោក Jose ​មិន​មែន​ជា​អ្នក​បង្ក​រឿង​មុន​ឡើយ។

លោក Mark Clattenburg ​ជា​អាជ្ញាកណ្ដាល​អង់គ្លេស​ម្នាក់​ដែល​ល្បី​ឈ្មោះ​ខ្លាំង​ណាស់ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លោក​មិន​បាន​ដឹក​នាំ​ក្រុម​ប្រកួត​នៅ​អង់គ្លេស​ឡើយ ​ក្រោយ​ពី​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕ប្រភភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT