McGregor នឹងមិនមានការប្រកួតទេនៅឆ្នាំ២០២២នេះ រង់ចាំដល់២០២៣

អ្នកប្រដាល់គុនជម្រុះ Conor McGregor នឹងមិនមានការប្រកួតនោះទេនៅឆ្នាំ២០២២នេះ ដោយរូបគេនឹងត្រូវរង់ចាំដល់ឆ្នាំ២០២៣ឯណោះទើបអាចឡើងសង្វៀនវិញបាន។

Conor McGregor បានរងរបួសបាក់ជើងកាលពីប្រកួតចុងក្រោយរបស់គេកន្លងទៅនេះ។ ដោយបច្ចុប្បន្នជាសះស្បើយមែន ប៉ុន្តែមិនទាន់ប្រាកដច្បាស់១០០%ថាគេអាចលេងបានវិញនោះទេ។ មួយវិញទៀត កីឡាកររូបនេះក៏កំពុងព្យាយាមចូលក្នុងវិស័យភាពយន្ដផងដែរ ដូច្នេះទំនងជាឆ្នាំ២០២២នេះ នឹងមិនអាចចូលសង្វៀនប្រកួតនៅ UFC វិញបានឡើយ។

បើតាមការបញ្ជាក់ពីអ្នកចាត់ការរបស់ McGregor បាននិយាយថាបុរសវ័យ៣៤ឆ្នាំនេះនឹងចាប់ផ្ដើមថតកុនហើយ ក្នុងរឿង Road House ដោយចាប់គូសម្ដែងរួមគ្នាជាមួយតារាង Jake Gyllenhaal នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ដោយការចូលទៅថតកុននេះដែរ នឹងធ្វើឱ្យគេខកខានហ្វឹកហាត់ MMA ។ កត្ដានេះ នឹងធ្វើឱ្យ McGregor មិនអាចឡើងសង្វៀននោះទេនៅឆ្នាំ២០២២នេះ ដោយអាចនឹងឡើងវិញនៅឆ្នាំ២០២៣ខាងមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT