លោក Julen Lopetegui នឹងត្រូវបណ្ដេញចេញពីតំណែងអ្នកចាត់ការក្រុម Real Madrid ឆាប់ៗនេះ ក្រោយពីដឹកនាំក្រុមមិនបានល្អទាល់តែសោះ។
ប្រភពពីអេស្ប៉ាញបានបញ្ជាក់រឿងបណ្ដេញចេញនេះ ក្រោយពីធ្លាយដំណឹងថាអ្នកចាត់ការក្រុមយុវជន B នឹងមកជំនួសតំណែងរបស់លោក Julen ។ លោក Santiago Solari បានប្រាប់អ្នកកាសែតម្សិលមិញនេះថា៖ “យើងមក
ទីនេះ ដើម្បីជួយក្រុម បើទោះជាស្ថិតក្នុងពេលវេលាពិបាកយ៉ាងណាក៏ដោយ”។ ពាក្យទាំងនេះ ត្រូវបានគេគិតថា នឹងមានការផ្លាស់ប្ដូរគ្រូបង្វឹកនៅក្លឹប Real Madrid ជាក់ជាមិនខាន។
រំលឹកបន្តិចថា លោក Florentino Perez ប្រធានក្លឹប Real Madrid បានចុះទៅជួបជាមួយអ្នកចាត់ការ Julen និងនិយាយគ្នា១៥នាទីទាក់ទងទៅនឹងក្រុមទាំងមូល។ ក្រោយពីនិយាយរួច ប្រធានក្លឹបរូបនេះក៏បានទៅជួបជាមួយប្រធានក្រុមSergio Ramos ថែមទៀតផងដែរ៕ ប្រភពDailyMail