អាណាចក្របៃតង លេងពានជិត២ខែបានប្រាក់រង្វាន់ជិតស្មើលីគកំពូលកម្ពុជា

ក្រុមអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ពីការឈ្នះពានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ បន្ទាប់ពីបំបាក់
ធីអិនកណ្តាល ១-០ កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិ។ពានរង្វាន់នេះ ប្រើពេលតែជិត២ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែសិហា រហូតដល់ថ្ងៃទី២០ ខែតុលា ដោយមាន២១ក្រុមចូលរួម។

អាណាចក្របៃតង លេងតែ៧ប្រកួតប៉ុណ្ណោះ ពោលក្នុងពូល D ពួកគេឈ្នះ៣ និងស្មើ១។ បន្តមកកាន់វគ្គ៨ក្រុម ក្រុមលោក ម៉ុក ច័ន្ទករុណា បំបាក់យុវជនព្រែកលាប ៤-៣ មុនបន្តមកទម្លាក់យុវជនបៃតង ៦-៣ និងបន្តឈ្នះ ធីអិនកណ្តាល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ជើង​ឯកថ្មីនេះ ទទួលបានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភពីសម្តេចសរុបចំនួន១ម៉ឺនដុល្លារអាមេរិក ។ ចំណែកក្រុមលេខ២ ធីអិនកណ្តាល បាន៦០០០ដុល្លារ និងក្រុមលេខ៣ ពិស្ណុការ ទទួលបាន៤៥០០ដុល្លារ។

ក្រៅពីនេះក៏មាន ក្រុម Fair Play, អាជ្ញាកណ្តាល, Top Scorer, អ្នកចាំទីឆ្នើម និងប្រាក់ឧបត្ថម្ភអាហាសាមគ្គីចំនួន៥០០០ដុល្លារបន្ថែមទៀតផងដែរ។

  • អាណាចក្របៃតង លេងពានជិត២ខែបានប្រាក់រង្វាន់ជិតស្មើលីគកំពូលកម្ពុជា