Ronaldo ​ក្លាយ​ជា​កីឡាករ​ដំបូង​រក​បាន​៤០០​គ្រាប់ ក្នុង​លីគ​អឺរ៉ុប

១​គ្រាប់​យប់មិញ​ឱ្យ Juventus ​បាន​ធ្វើ​ឱ្យ Ronaldo ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​៤០០​គ្រាប់​មុន​គេ​នៅ​តំបន់​អឺរ៉ុប។Ronaldo ​រក​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Juventus ​ស្មើ Genoa ​​១​ទល់​នឹង​១។ វា​ជា​គ្រាប់​បាល់​ទី​៥​របស់​គេ​​ឱ្យ​ក្រុម​នៅ​អ៊ីតាលី​នេះ​ហើយ ​ស្រប​ពេល​ដែល​១​គ្រាប់​នេះ​ក៏​ជា​គ្រាប់​បាល់​ទី​៤០០ ​សម្រាប់ Ronaldo ​ក្នុង​ការ​ប្រកប​អាជីព​នៅ​ទឹក​ដី​អឺរ៉ុប​នេះ។ ដោយ​៥​គ្រាប់​នៅ Juventus ​៨៤​គ្រាប់​នៅ​ក្រុម Manchester United ​និង​៣១១​គ្រាប់​នៅ​ក្លឹប Real Madrid ​។

កីឡាករ​ឆ្នើម​ខាង​លើ ​ត្បិត​តែ​បង្កើត​បាន​កំណត់ត្រា​ល្អ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ការ​ស្មើ​យប់មិញ​ក៏​ធ្វើ​ឱ្យ Juventus ​បន្ថយ​គំលាត​ពី​ក្រុម​លេខ​២ ​ផង​ដែរ។

ដោយ​បច្ចុប្បន្ន Juventus ​ឈរ​លេខ​១​មាន​២៥​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ​ Napoli ​មាន​២១​ពិន្ទុ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT