Oleksandr Usyk យកឈ្នះ Anthony Joshua បានដោយពិន្ទុ

អ្នកប្រដាល់អ៊ុយក្រែន Oleksandr Usyk នៅតែធ្វើបានល្អ និងយកឈ្នះ Anthony Joshua បានដោយពិន្ទុក្នុងការប្រកួតនៅព្រឹកមិញនេះ។

នេះជាការប្រកួតលើកទី២ហើយរវាងកំពូលកីឡាករខាងលើនេះ។ តែលទ្ធផលចេញមកនៅតែដដែល ពោលគឺកីឡាករអ៊ុយក្រែន Usyk នៅតែធ្វើបានល្អ និងបន្ដយកឈ្នះពិន្ទុកីឡាករចក្រភពអង់គ្លេស Joshua បានដដែល។ ក្រោយពីចប់ការប្រកួតទៅ Joshua ហាក់មិនទាន់អស់ចិត្តនោះទេ ដោយរូបគេបាននិយាយថា Usyk មិនខ្លាំងឡើយ តែអាចយកឈ្នះគេបាន។ តែចុងបញ្ចប់ លទ្ធផលបានចេញមក កីឡាករអ៊ុយក្រែននៅតែឈ្នះពិន្ទុបានដដែល។

ចំពោះរឿងនេះវិញ Usyk បានអះអាងវិញថាការដែលអាចការពារខ្សែក្រវ់ាត់៣បាន មិនមែនជារឿងធម្មតានោះទេ។ រូបគេបានហ្វឹកហាត់យ៉ាងដិតដល់ ហើយការឈ្នះនៅថ្ងៃនេះដែរក៏មិនមែនជាសំណាងឬអ្វីដែរ តែវាគឺជាការត្រៀមទុកមុន និងជាជំនាញវាយយកពិន្ទុរបស់ខ្លួនតែម្ដង៕

  • Oleksandr Usyk យកឈ្នះ Anthony Joshua បានដោយពិន្ទុ