CTS Sports ចុះទៅខេត្តកណ្តាល ប្រគល់ឈុតកីឡាដល់ក្រុមឥន្រ្ទីពិឃាតអេហ្វស៊ី

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ ឥន្រ្ទីពិឃាតអេហ្វស៊ី។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ឥន្រ្ទីពិឃាតអេហ្វស៊ី ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងខេត្តកណ្តាល បង្កើតឡើង ៤ ឆ្នាំមកហើយ និងមានសមាជិកសរុប ២៤ នាក់។ តំណាងក្រុម លោក ផាន ហ៊ន់ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ហើយ​ចំពោះឆន្ទៈក្រុមយើងខ្ញុំ បើទៅថ្ងៃមុខមានលទ្ធភាព គឺចង់វិវត្តឆ្ពោះទៅជាក្រុមប្រកួតនៅពានរង្វាន់នានាក្នុងប្រទេស។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដ៏ស្រស់ស្អាត ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT