CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម PVC Phnom Penh FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ PVC Phnom Penh FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

PVC Phnom Penh FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងជិត ១ ឆ្នាំ និងមានសមាជិកសរុប ២៥ នាក់។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាបាល់ទាត់ ព្រោះក្រៅតែពីប្រយោជន៍ដល់សង្គមជាតិ ទៀតសោតក៏ជួយឲ្យខ្លួនយើងទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ហើយ​ចំពោះឆន្ទៈក្រុមយើងខ្ញុំ បើទៅថ្ងៃមុខមានលទ្ធភាព គឺចង់វិវត្តឆ្ពោះទៅជាក្រុមនៅកម្រិតពាក់កណ្តាលអាជីព។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT