ចាញ់យប់មិញ ធ្វើឱ្យកៅអីលោក Julen នៅ Real Madrid កាន់តែក្ដៅឡើងនៅត្រឹម១៣នាទីប៉ុណ្ណោះ ក្រុម Levante អាចរកបានដល់ទៅ២គ្រាប់លើក្រុម Real Madrid នៅទឹកដីរបស់ពួកគេ។ លទ្ធផល២គ្រាប់នេះ ត្រូវបានរក្សារហូតដល់នាទី៧២ ទើប Marcelo អាចរកបាន១គ្រាប់មកវិញ ហើយក៏ជាគ្រាប់ចុងក្រោយក្នុងការប្រកួតនេះផងដែរ។
បរាជ័យនេះ គឺជាបរាជ័យផ្ទួនៗគ្នាតែម្ដងសម្រាប់ក្រុមរបស់លោកJulen Lopetegui ដែលជាអ្នកចាត់ការថ្មីរបស់ក្រុម។មួយវិញទៀត វាក៏នឹងបណ្ដាលឱ្យកៅអីរបស់លោក កាន់តែក្ដៅផងដែរ បើតាមលទ្ធផលនេះ។
មានអ្នកគាំទ្រជាច្រើនចង់ឃើញប្រធានក្លឹបលោក Perez បណ្ដេញអ្នកចាត់ការបច្ចុប្បន្ននេះចោល ដើម្បីស្វែងរកអ្នកថ្មីមកពង្រឹងក្រុមឡើងវិញ។ ត្បិតអីចាញ់ផ្ទួនៗយ៉ាងនេះ មិនមែនជាអ្វីដែល Real Madrid ធ្លាប់ធ្វើពីមុនមកនោះទេ៕ប្រភព៖ dailyMail