Mike Dean សារភាពថាគាត់បានធ្វើការសម្រេចចិត្តខុសមួយក្នុងថ្ងៃប្រកួតរវាង Chelsea និង Tottenham

Cristian Romero របស់ Tottenham បានទាញសក់ខ្សែការពារ Chelsea កីឡាករ​ Marc Cucurella មុនពេល Spurs ស៊ុតតាមស្មើនៅចុងម៉ោងនាទឹកដី Stamford Bridge។ មន្ត្រី VAR លោក Mike Dean សារភាពថាគាត់ពិតជាខុសដែលមិនបានពិន័យទៅលើកីឡាករ Romero, Dean និយាយថា “ខ្ញុំគួរតែហៅអាជ្ញាកណ្តាលលើទីលាន លោក Anthony Taylor ឱ្យទៅត្រួតពិនិត្យមើលវីដេអូជំនួយនៅជ្រុងម្ខាងនៃទីលាន។”ជំនួយការអាជ្ញាកណ្តាល VAR លោក Mike Dean និយាយថាគាត់គួរតែណែនាំឱ្យអាជ្ញាកណ្តាល លោក Anthony Taylor ពិនិត្យមើលការទាញសក់របស់ Cristian Romero ទៅលើ Marc Cucurella ដែលអាចឈានទៅដល់ការអោយកាតក្រហមនៅក្នុងការប្រកួត ២-២ របស់ Tottenham នៅ Chelsea។Dean ដែលជាមន្រ្តី VAR សម្រាប់ការប្រកួតដ៏ចម្រូងចម្រាសនៅ Stamford Bridge បានសម្រេចចិត្តប្រឆាំងទៅនឹងការពិន័យទៅលើកីឡាករ Romero នៅពេលនោះ។ក្នុងនាមជា VAR ខ្ញុំមិនអាចផ្តល់បាល់ Free-kick បាននោះទេ ប៉ុន្តែខ្ញុំអាចណែនាំ Taylor ឱ្យគាត់ទៅត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីពិចារណាអំពីការផ្តល់កាតក្រហម។ ក្នុងរយៈពេលប៉ុន្មានវិនាទី ខ្ញុំសិក្សាពីការទាញសក់របស់ Romero ទៅលើ Cucurella។ ខ្ញុំ​មិន​បាន​ចាត់​ទុក​វា​ជា​កំហុសនោះ​ទេ។តែក្រោយមក ខ្ញុំបានមើលវីដេអូ បាននិយាយជាមួយអាជ្ញាកណ្តាលផ្សេងទៀត ហើយនៅពេលគិតឡើងវិញ ខ្ញុំគួរតែស្នើឱ្យ Taylor ទៅមើលអ្នកត្រួតពិនិត្យវីដេអូជំនួយ VAR ដោយខ្លួនឯង។ អាជ្ញាកណ្តាលតែងតែជាអ្នកសម្រេចចិត្តចុងក្រោយ។វាបង្ហាញឱ្យឃើញថា មិនថាអ្នកមានបទពិសោធន៍យ៉ាងណានោះទេ ហើយខ្ញុំបានចំណាយពេលជាង ២ទសវត្សរ៍ក្នុងនាមជាមន្ត្រី Premier League ក៏ដោយ ក៏ខ្ញុំនៅតែរៀនពីកំហុស៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT