PSG រៀបចំសំណើទិញ Silva ពីក្រុម Man City

ក្រុមអ្នកមានបារាំង PSG កំពុងរៀបចំសំណើរទិញខ្សែបម្រើ Bernardo Silva ពីក្រុម Manchester City ហើយ ដើម្បីមកពង្រឹងសមត្ថភាពនៅតំបន់បម្រើបន្ថែមទៀត។

គោលដៅធំរបស់ក្រុម PSG គឺមិនខុសពីរដូវកាលមុនៗនោះទេ ដោយចង់បង្កើតក្រុមដ៏ខ្លាំងមួយ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងពាន UEFA Champions League ។ ស្របពេលវត្ដមានរបស់លោក Christophe Galtier អ្នកចាត់ការក្រុមថ្មីក៏មើលឃើញដូចគ្នា ថាក្រុមនេះត្រូវការខ្សែបម្រើច្បាស់លាស់ម្នាក់ទៀត ទើបធ្វើឱ្យតំបន់ប្រយុទ្ធដែលខ្លាំងស្រាប់ហើយនោះ កាន់តែមុតស្រួចបន្ថែមទៀត។ ដូច្នេះហើយទើបលោកចង់បាន Silva ដែលកំពុងលេងបានល្អនោះមករួមក្រុម។

តែយ៉ាងណាការចង់បានកីឡាករព័រទុយហ្គាល់នេះ ទំនងជានឹងពិបាកខ្លាំងមិនខាន ព្រោះ Silva នៅសល់កុងត្រាដល់ទៅ៣ឆ្នាំទៀតឯណោះជាមួយក្រុម Man City ។ ស្របពេលលោក Pep វិញ ក៏មិនមានបំណងដើម្បីលក់គេចេញផងដែរ។ មុន PSG ចាប់អារម្មណ៍ ក៏មានក្រុមមួយទៀតចូលមកសួរនាំផងដែរគឺ Barcelona តែត្រូវបានបដិសេធមិនព្រមលក់ឱ្យដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT