Mourinho ហក់ទៅវៃគ្រូជំនួស Chelsea ដែលពួកែឌឺពេក

លោក Jose Mourinho បានហក់ទៅវាយលោក Marco Ianni គ្រូជំនួសរបស់ក្រុម Chelsea ក្រោយពីបុគ្គលរូបនេះបានរត់ទៅអបអរមុខក្រុមរបស់ Man Utd ។ហេតុការនេះបានកើតឡើង ក្រោយពី Barkley បានរកគ្រាប់បាល់តាមស្មើ នៅនាទី៩០+៦ ទៅហើយ ដើម្បីចែកគ្នាម្នាក់១ពិន្ទុជាមួយ Man Utd ក្រោយស្មើគ្នា២-២។
លោក Marco បានបង្ហាញអារម្មណ៍ពុះកញ្ជ្រោលខ្លាំងមែនទែន ក្រោយពីកូនក្រុមរបស់ខ្លួន រកបានតាមស្មើ ខណៈដែលលោក Jose វិញ មិនសប្បាយចិត្តចំពោះកាយវិការនោះទេ ហើយក៏ហក់ចេញពីកៅអីរកទៅវាយគ្រូជំនួស Chelsea នោះភ្លាមផងដែរ។ ដោយសារតែមានការឃាត់ច្រើន ទើបហេតុការបានស្ងប់ទៅវិញផងដែរ។
ក្រោយពីចប់ការប្រកួតនោះ លោក Sarri អ្នកចាត់ការក្រុម Chelsea ក៏មកសុំទោសលោក Jose ចំពោះកំហុសរបស់សមាជិកក្រុមខ្លួនផងដែរ។ លោក Sarri តែងតែគោរពលោក Jose ថាជាអ្នកចាត់ការកំពូលម្នាក់ ឈ្នះពានរង្វាន់គ្រប់កន្លែងអស់ហើយ៕
ប្រភព៖ DailyMail
  • Mourinho ហក់ទៅវៃគ្រូជំនួស Chelsea ដែលពួកែឌឺពេក