ត្បិតតែឈ្នះ Sevilla យប់មិញមែន ប៉ុន្តែក្រុម FC Barcelona នឹងត្រូវអវត្តមាន Lionel Messi ច្រើនប្រកួត ដោយសារតែរងរបួសកែងដៃធ្ងន់ធ្ងរកាលពីយប់មិញនេះ។កីឡាករសំខាន់របស់ Barcelona ត្រូវប្ដូរចេញភ្លាមៗ ក្រោយពីប៉ះទង្គិចជាមួយកីឡាករ Franco Vazquez ។ ការរងរបួសកែងដៃនោះ នឹងធ្វើឱ្យរូបគេអវត្តមានច្រើនសប្ដាហ៍ ហើយច្បាស់ណាស់គឺ El Clasico ជាមួយក្រុម Real Madrid នឹងមិនមានវត្តមានរបស់គេឡើយ។
លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បាននិយាយថា៖ “វាជាការបាត់បង់ដ៏សំខាន់មួយ ហើយយើងដល់ពេលត្រូវតតាំងជាមួយដៃគូដ៏ពិបាកថែមទៀត។ ប៉ុន្តែយើងនឹងលេងតាមអ្វីដែលយើងរៀបចំ។ Messi នឹងអវត្តមានច្រើនប្រកួត ”។
ក្រុម FC Barcelona បានឡើងកំពូលតារាង La Liga វិញហើយ ក្រោយពីយកឈ្នះ Sevilla ដោយលទ្ធផល ៤-២ កាលពីយប់មិញនេះ៕ប្រភព៖ DailyMail