អ្នកប្រដាល់លំដាប់ពិភពលោក Oleksandr Usyk នឹងត្រូវប្រកួតជាមួយកីឡាករ Anthony Joshua នៅថ្ងៃសៅរចុងសប្ដាហ៍នេះហើយ ក្រោយពីបានលើកពេលជាច្រើនលើកមក។
Usyk វ័យ៣៥ឆ្នាំជាកីឡាករសញ្ជាតិអ៊ុយក្រែនដែលល្បីលំដាប់ពិភពលោក។ តែនៅពេលសង្គ្រាមរុស្ស៊ីលុកលុយចូលទឹកដីកំណើត លោកក៏បោះហ្គង់ចោល ហើយកាន់កាំភ្លើងចូលសមរភូមិវិញតែម្ដងដើម្បីការពារទឹកដី។ តែយ៉ាងណាដោយសារតែមានការសំណូមពរពីអ្នកគាំទ្រច្រើនពេក ទើបរូបគេចូលហាត់ប្រដាល់វិញ ដើម្បីឡើងប្រកួតជាមួយកីឡាករអង់គ្លេស Anthony Joshua។ ដោយការប្រកួតរវាងអ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃសៅរ ចុងសប្ដាហ៍នេះហើយ។
មុនការប្រកួតចាប់ផ្ដើម Oleksandr Usyk បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំមកប្រកួតនេះ ប៉ុន្តែចិត្តរបស់ខ្ញុំនៅជាមួយពលរដ្ឋអ៊ុយក្រែន។ ខ្ញុំតែងតែមើលដំណឹងពីប្រទេសរបស់ខ្ញុំជានិច្ច ហើយពេលនេះក៏មានដំណឹងល្អខ្លះៗមកហើយ។ មិត្តភក្ដិនិងទាហានរបស់យើងបានទទួលជ័យជម្នះ និងសុវត្ថិភាព វាជាដំណឹងល្អណាស់។ វាជាសញ្ញាល្អដែលប្រទេសរបស់យើងមិនមានការបំផ្ទុះច្រើនកន្លែងទៀត ហើយទាហានរបស់គូសត្រូវក៏បានកាត់បន្ថយដែរ។ ខ្ញុំនឹងប្រកួត ប្រកួតដើម្បីទឹកចិត្តរបស់ប្រជាជនអ៊ុយក្រែនទាំងអស់”៕