តារាឆ្នើមរបស់ Man Utd ផ្ញើសារទៅកាន់ក្រុមប្រឹក្សាភិបាលដើម្បីចុះហត្ថលេខាកីឡាករថ្មី បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់របស់បិសាចក្រហម

Man United បានស៊ូទ្រាំនឹងការចាប់ផ្តើមរដូវកាលដ៏អាក្រក់នៅ Premier League ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag ហើយបច្ចុប្បន្នកំពុងស្ថិតនៅបាតតារាង Premier League បន្ទាប់ពីចាញ់ Brighton និង Brentford។យោងតាមកាសែត The Mirror បានរាយការថា៖ Ronaldo, Harry Maguire, Marcus Rashford, Luke Shaw និង Bruno Fernandes បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លឹបថាត្រូវការការចុះហត្ថលេខាកីឡាករថ្មីបន្ថែមទៀតមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី១ ខែកញ្ញា។រហូតមកដល់រដូវក្តៅនេះ United បាននាំយក Lisandro Martinez, Christian Eriksen និង Tyrell Malacia។

ទោះជាយ៉ាងណាក៏ដោយ ជាក់ស្តែងការពង្រឹងក្រុមបន្ថែមទៀតគឺចាំបាច់ត្រូវតែមាន ជាពិសេសនៅតំបន់កណ្តាល ដែលជាតំបន់មានបញ្ហាសម្រាប់ United។

ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona មានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្ទេរមកកាន់ក្លឹប United ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់បានសម្រេចនៅឡើយទេ។

Adrien Rabiot របស់ Juventus បានក្លាយជាគោលដៅសម្រាប់ក្រុមរបស់លោក​ Ten Hag។United បានបាត់បង់កីឡាករជាច្រើននាក់ រួមមាន Edinson Cavani, Jesse Lingard, Juan Mata, Paul Pogba និង Nemanja Matic។ភារកិច្ចបន្ទាប់សម្រាប់ United គឺពួកគេធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Liverpool ហើយបើទទួលរងបរាជ័យមួយទៀត នោះនឹងបន្ថែមអារម្មណ៍មិនសប្បាយចិត្តជុំវិញក្លឹបទាំងមូលបន្ថែមទៀត៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT