Gary Neville៖បើលក់ Ronaldo ក្រុម Man Utd នឹងបញ្ចប់នៅពាក់កណ្ដាលតារាង

លោក Gary Neville បានអះអាងថាក្រុមបិសាចក្រហម Manchester United នឹងស្ថិតនៅពាក់កណ្ដាលតារាង Premier League ឬក្រោមនេះទៀត ប្រសិនបើពួកគេលក់ Cristiano Ronaldo ចេញ។

ក្រុម Man Utd បានបរាជ័យ២ប្រកួតជាប់គ្នាហើយនៅដើមរដូវកាលនេះ ហើយស្ថិតនៅបាតតារាង Premier League តែម្ដង។ ស្របពេលចាញ់ផ្ទួនៗនេះ ក៏បានធ្វើឱ្យ Cristiano Ronaldo មិនសប្បាយចិត្តជាខ្លាំងផងដែរ ព្រោះរូបគេចង់ចាកចេញពីក្រុមនេះស្រាប់ទៅហើយ។ តែបើតាមការមើលឃើញរបស់លោក Neville វិញ ប្រសិនបើ Ronaldo អាចចេញពី Old Trafford ទៅទៀត នោះក្រុមនេះនឹងកាន់តែធ្លាក់ដុនដាបខ្លាំងហើយ។

អតីតកីឡាករបិសាចក្រហមខាងលើបានពោលថាក្រុម Man Utd នឹងកាន់តែពិបាកមួយកម្រិតទៀត នៅពេលដែលពួកគេមិនអាចរក្សា Ronaldo បាន។ ក្រុមនេះត្រូវការអ្នកបញ្ចប់ទីមានបទពិសោធម្នាក់ ហើយកីឡាករវ័យ៣៧ឆ្នាំគឺល្អបំផុតសម្រាប់ពួកគេនារដូវកាលនេះ។ ក្រុម Man Utd នឹងហែលផុតការលំបាកនៅប៉ុន្មានសប្ដាហ៍ទៀតនេះហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT