Klopp សង្ឃឹមថា Nunez នឹងរៀនសូត្រពីកាតក្រហមនេះ ព្រោះ Premier League មានល្បិចច្រើន

លោក Jurgen Klopp សង្ឃឹមថាខ្សែប្រយុទ្ធ Darwin Nunez នឹងបានរៀនសូត្រពីកាតក្រហមដែលគេទទួលបានក្នុងការប្រកួតជាមួយ Crystal Palace នៅយប់មិញនេះ។

ក្រុម Liverpool បានត្រឹមស្មើជាមួយក្រុម Crystal Palace ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់សប្ដាហ៍ទី២នៃក្របខណ្ឌ English Premier League ។ មិនត្រឹមតែបាន១ពិន្ទុនេះទេ ខ្សែប្រយុទ្ធ Nunez ដែលក្រុម Liverpool ទើបទិញចូលនោះក៏ទទួលបានកាតក្រហមថែមទៀត ក្រោយពីរូបគេយកក្បាលទៅរុញជាមួយកីឡាករ Crystal ។ ដោយនេះជាកាតក្រហមដំបូងរបស់គេ ហើយវាក៏កើតឡើងនៅទឹកដី Anfield ថែមទៀតដែរ។

ចំពោះកាតនេះដែរ លោក Klopp បាននិយាយថា៖ “ខ្ញុំក៏យល់ថាវាសមនឹងទទួលបានកាតក្រហមសម្រាប់ Nunez ផងដែរ។ ខ្ញុំសង្ឃឹមថាគាត់នឹងបានរៀនសូត្រពីការទទួលកាតក្រហមនេះ។ ខ្ញុំនឹងនិយាយជាមួយគាត់ ព្រោះមានកលល្បិចច្រើននៅលើទីលាន ហើយយើងត្រូវរក្សាចិត្តឱ្យស្ងប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT