នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨នេះ ជាការប្រកួតបើករដូវកាលរបស់លីគកំពូលអូស្រ្តាលី ( Hyundai A-League ) រដូវកាល ២០១៨-២០១៩ ដោយមានការប្រកួតប្រចាំសប្តាហ៍ទីមួយរវាងក្រុមខ្លាំងពីរជួបគ្នា គឺ Melbourne Victory ជាមួយ Melbourne City ។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលជាកីឡាកររបស់ក្លិប Melbourne Victory នឹងរំពឹងទទួលបានការបង្ហាញខ្លួនលើកដំបូងបង្អស់ ក្រោយពីចូលរួមជាមួយក្លិប កាលពីដើមខែសីហាកន្លងទៅ ។
Honda បង្ហាញចំណាប់អារម្មណ៍ថា៖ « វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ជាបទពិសោធន៍ដំបូង និងថ្មីមួយ ចំពោះការចាប់ផ្តើមរដូវកាលថ្មី ហើយវាគឺមិនធម្មតានោះទេ » ។
ចាំមើលថា តើការផ្តើមអាជីពថ្មីលើទឹកដីប្រទេសអូស្រ្តាលី អាចឱ្យអតីតកីឡាករជម្រើសជាតិជប៉ុន រូបនេះ ជោគជ័យដែរឬទេ ?
ការប្រកួតនឹងធ្វើឡើងនៅម៉ោង ៣:៥០នាទីរសៀលនេះ ត្រូវនឹងម៉ោង ២:៥០នាទីរសៀល ( ម៉ោងនៅកម្ពុជា ) ៕