អ្នកគាំទ្រ West Ham បោះប្រាក់ក្លែងក្លាយទៅលើទីលានដោយសារខឹង Lingard ផ្ទេរទៅក្លឹប Nottingham Forest

អតីតខ្សែបម្រើក្រុម Manchester United វ័យ ២៩ឆ្នាំរូបនេះ អាចផ្លាស់ទៅកីឡដ្ឋាន London Stadium វិញនៅរដូវក្តៅនេះ បន្ទាប់ពីផុតកុងត្រានៅ Old Trafford។

Lingard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបសម្រាប់ទីផ្សារដោះដូរកីឡាករចំនួនបីជាប់ៗគ្នា បន្ទាប់ពីការការបង្ហាញខ្លួនដ៏គួរឱ្យចាប់អារម្មណ៍របស់គេនៅក្នុងការខ្ចីជើង។ជំនួសមកវិញ គាត់បានទទួលយកកិច្ចសន្យាដែលទទួលបានប្រាក់ឈ្នួលរហូតដល់ ១៥០,០០០ផោន ក្នុងមួយសប្តាហ៍នៅឯ Nottingham Forest។ហើយជាមួយនឹង Forest ធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham នៅ City Ground នៅចុងសប្តាហ៍ទីពីរនៃរដូវកាលនេះ អ្នកគាំទ្រក្រៅដីរបស់ West Ham បង្ហាញយ៉ាងច្បាស់ថាពួកគេនៅតែមានអារម្មណ៍សោកស្តាយចំពោះ Lingard។

ពួកគេមិនបង្អង់យូរឡើយ ពួកគេបានបោះក្រដាសប្រាក់ ៥០ផោន ទៅលើទីលានកំពុងប្រកួតនោះ ខណៈដែល Forest កំពុងរៀបចំទាត់បាល់ជ្រុង នៅក្នុងកាយវិការមួយដែលបានគ្រោងទុកជាមុន និងដែលបង្កើតឡើងដោយក្រុមអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប៉ុន្តែទោះបីជាយ៉ាងណា Lingard និយាយប្រកបដោយភាពអស់សំណើចថា គាត់បានបដិសេធសំណើរធំៗ ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងនេះទៅទៀត ហើយគាត់ក៏អាចទៅលេងនៅក្រៅប្រទេសកាន់តែបានលុយច្រើនជាងនេះ ប៉ុន្តែគាត់មិនធ្វើបែបនេះនោះទេ ព្រោះគាត់ចង់បន្តលេងនៅ Premier League ហើយទាំងគ្រូបង្វឹក ក៏ដូចជាម្ចាស់ក្លឹប Forest បង្ហាញពីការស្រលាញ់ និងបង្ហាញពីការចង់បានខ្ញុំ ដូច្នេះខ្ញុំក៏សម្រេចចិត្តទៅលេងជាមួយពួកគេ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT